កូរ៉េខាងត្បូង៖ នៅថ្ងៃទី១៨ ខែតុលា នេះ ផលិតកម្មថ្មី P Nation បានប្រកាសនៅលើផេកផ្លូវការរបស់ខ្លួន ពីការវិលត្រឡប់មកវិញជាមួយអ៊ាល់ប៊ុមថ្មី របស់តារាចម្រៀងប្រុសស្រី E’Dawn និង HyunA។ ហើយអាចនិយាយបានថា នេះគឺជាអ៊ាល់ប៊ុមទោលថ្មីលើកដំបូងបំផុតរបស់អ្នកទាំងពីរ បន្ទាប់ពីពួកគេបានសម្រេចចិត្តដើរចេញពីផលិតកម្ម Cute Entertainment។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាមការបង្ហោះរបស់ផលិតកម្ម P Nation បានឲ្យដឹងថា៖
មិនតែប៉ុណ្ណោះ ខាងផលិតកម្មបានបន្ថែមទៀតថា វាពិតជាមានតម្លៃសម្រាប់ការទន្ទឹងរងចាំអស់រយៈពេលជាច្រើនខែមកនេះ ដោយសារតែ HyunA និង E’Dawn ពួកគេនឹងបញ្ចេញនូវបទចម្រៀងដែលមានទម្រង់ថ្មីបំផុត ដោយពួកគេខិតខំប្រឹងប្រែងរៀបចំវាឡើង ជាប្រទេសតន្រ្តីជំនាន់ថ្មី ក្នុងនាមជាសិល្បៈករជំនាន់ថ្មីថែមទៀតផងដែរ។
លើសពីនេះ ផលិតកម្មថែមទាំងបានប្រកាសទៀតថា ដើម្បីជាការចាប់ផ្តើមថ្មីក្នុងនាមជាសិល្បៈកទោល តារាប្រុស E’dawn នឹងប្តូរឈ្មោះថ្មីសម្រាប់ហៅនៅលើឆាក មកជាឈ្មោះ «Dawn» វិញផងដែរ។
មិនថាយ៉ាងណា ក្រោយពីដំណឹងមួយនេះប្រកាសចេញទៅ បានធ្វើឲ្យប្រិយមិត្តគាំទ្រជាច្រើន សប្បាយចិត្តជាខ្លាំង ដោយទីបំផុតគូស្នេហ៍តារាចម្រៀងគួរឲ្យស្រលាញ់មួយគូ មានឱកាសបានបញ្ចេញបទថ្មី វិលត្រឡប់មកជួបអ្នកគាំទ្រនៅលើឆាកតន្ត្រីជាថ្មីម្តងទៀតហើយ៕