បាត់មុខយូរ! ផាន់ ផាត់ណា ទើបតែសម្រាលកូនហើយ?

//s5.kh1.co/d7/d7fb38b8d976b41d8db2cb6cae2becd3d363c13f.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ប្រាកដជាបានស្គាល់យ៉ាងច្បាស់ពី តារាសម្ដែងស្រី ផាន់ ផាត់ណា តាមរយៈខ្សែភាពយន្តភាគ លើកញ្ចក់ទូរទស្សន៍ល្បីៗជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ស្រាប់តែ សុខៗបាត់មុខ ផាត់ណា ពីកញ្ចក់ទូរទស្សន៍ឈឹង ព្រមទាំងកាត់ផ្ដាច់ពី សកម្មភាពសិល្បៈស្ទើរតែទាំងស្រុង ធ្វើឲ្យហ្វេនៗទន្ទឹងរង់ចាំមើល និងចង់ដឹងពី ដំណឹងរបស់ តារាស្រីរូបនេះយ៉ាងអន្ទះសារ។

យ៉ាងណាមិញ បើងាកទៅមើល បណ្ដាញសង្គមរបស់ ផាត់ណា វិញបានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយសម្រស់ស្រស់ស្អាតដដែល និងបញ្ចេញភាពស៊ិចស៊ី កាន់តែខ្លាំងជាងមុនទៀត។ អ្វីដែលពិសេស ផាន់ ផាត់ណា បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយកាលពីប៉ុន្មានថ្ងៃមុនដែរ នាង​បានបង្ហាញរូបថតទារកភេទប្រុស ជាច្រើនសន្លឹកហើយ នាង បានពរក្មេងប្រុស ដ៏គួរឲ្យខ្នាញ់នោះ ដោយស្នាមញញឹមស្រស់ថ្លា ដែលគេគិតថា ជាកូនប្រុសរបស់នាង ផ្ទាល់តែម្ដង។

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ផាន់ ផាត់ណា ពុំទាន់បានបកស្រាយថា កូននោះជា កូនរបស់នាង ឬក៏គ្រាន់តែថតខ្សែភាពយន្ត ដោយហេតុផលចង់បង្ក ភាពភ្ញាក់ផ្អើល ដល់ប្រិយមិត្តរាល់គ្នាផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ផាន់ ផាត់ណា
ផាន់ ផាត់ណា
ផាន់ ផាត់ណា
ផាន់ ផាត់ណា
ផាន់ ផាត់ណា
ផាន់ ផាត់ណា
ផាន់ ផាត់ណា ពរក្មេងប្រុស
ផាន់ ផាត់ណា ពរក្មេងប្រុស
រូបក្មេងប្រុសដែល ផាន់ ផាត់ណា បានបង្ហោះ
រូបក្មេងប្រុសដែល ផាន់ ផាត់ណា បានបង្ហោះ
រូបក្មេងប្រុសដែល ផាន់ ផាត់ណា បានបង្ហោះ
រូបក្មេងប្រុសដែល ផាន់ ផាត់ណា បានបង្ហោះ
ផាន់ ផាត់ណា
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T