កូរ៉េខាងត្បូង ៖ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន The Ringer សមាជិកក្រុមចម្រៀង SuperM គឺ Kai និង Taemin ត្រូវបានគេសួរសំនួរទាក់ទងនឹងមិត្តភាពរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថា កម្លោះសង្ហារបស់ផលិតកម្ម SM ទាំងពីរនាក់នេះ ធ្លាប់បានស្គាល់គ្នាជាយូរមកហើយ ដោយសារតែនៅក្នុងផលិតកម្មជាមួយគ្នា ហើយមិត្តភាពរបស់ពួកគេ ក៏លើសពីសិស្សច្បងនិងសិស្សប្អូនធម្មតាផងដែរ គឺពួកគេជាមិត្តល្អនឹងគ្នាតែម្ដង។
ទោះបីជាយ៉ាងនេះក្ដី Kai បានអះអាងថា មិត្តភាពរបស់លោកនិង Taemin បានផ្លាស់ប្ដូរ ក្រោយពេលដែលពួកគេទាំងពីរបានមករួមគ្នា នៅក្នុងក្រុមតែមួយ។ ហើយអ្វីដែលលោកកត់សម្គាល់ឃើញថាប្រែប្រួលនោះគឺ ទំនាក់ទំនង និងភាពស្និតស្នាលរបស់លោក ក្នុងនាមជាមិត្តរួមការងារ។ ដោយសារតែកាលពីមុន អ្នកទាំងពីរជាមិត្តភក្តិល្អនឹងគ្នា ដែលហាក់ដូចជាពួកគេណាត់ជួបគ្នា បែបសាមញ្ញៗដូចជាយុវវ័យទូទៅ ដែលមិនមែនក្នុងនាមជាតារាឡើយ។
ប៉ុន្តែពេលនេះ អ្វីៗត្រូវបានផ្លាស់ប្ដូរច្រើន ព្រោះពួកគេត្រូវប្រាស្រ័យទាក់ទងគ្នា ក្នុងនាមជាសមាជិកក្រុមតែមួយ ដែលត្រូវហ្វឹកហាត់ជាមួយគ្នា សម្ដែងជាមួយគ្នា និងទៅក្រៅប្រទេសជាមួយគ្នាផងដែរ៕
ទស្សនារូបភាពខាងក្រោម ៖