ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ អតីតតារាស្រី បច្ចុប្បន្នជាតារាហ្វេសប៊ុកចិត្តធម៌ដ៏មានប្រជាប្រិយភាព កញ្ញា ម៉ូលីកា បានបង្ហាញទឹកចិត្តដ៏ល្អមិនយកទោសពៃ ក្រោយក្មេងប្រុសមួយរូបបានជិះមកបុកឡាននាង ដែលទើបតែនឹងទិញ ត្រូវជួសជុលវិញអស់រាប់ពាន់ដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីពេលថ្មីៗនេះវិញ តារាស្រីរូបនេះក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែពេញចិត្ត និងសរសើរដល់នាងខ្លាំងឡើង ក្រោយទង្វើដ៏ល្អបានធ្វើការជួយដល់តារាសម្តែងជើងចាស់មួយរូបឈ្មោះ ផល្លារ។
ដោយតារាសម្តែងជើងចាស់រូបនេះ កំពុងតែខ្វះខាតខ្លាំង មិនមានប្រាក់សម្រាប់ជីវភាពរស់នៅ ស្របពេលដែលមានជំងឺក្នុងខ្លួន និងមិនសូវបានថតដូចមុន។ ដោយសារតែបែបនេះ តារាស្រីរូបស្រស់ មិនមើលនឹងភ្នែកទេ នាងក៏បានធ្វើការជួយដល់តារាសម្តែងជើងចាស់រូបនេះភ្លែត។
ទន្ទឹមនឹងទឹកចិត្តដ៏ល្អកម្ររកបាននេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានធ្វើការបន្ថែមថា ដោយសារតែ នាងធ្លាប់ជួបរឿងខ្វះខាតគ្មានលុយបែបនេះ ទើបសម្រេចឲ្យនាងជួយដល់តារាសម្តែងរូបនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖