ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ យោងតាមយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រុមហ៊ុន តូតាល់កាំបូត បានរៀបចំសិក្ខាសាលាស្តីពីការដឹកជញ្ជូនក្រោមប្រធានបទ “យុទ្ធនាការគ្មានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ” នៅរាជធានីភ្នំពេញ។ ប្រធានបទនេះត្រូវបានផ្តួចផ្ដើមឡើងដោយផ្នែកដឹកជញ្ជូនរបស់ តូតាល់កាំបូត ដែលជាផ្នែកផ្គត់ផ្គង់ផលិតផល ដែលមានគុណភាព និងសុវត្ថិភាពជូនដល់អតិថិជន និងធានាថា រាល់វិធានការ និងស្តង់ដារសុវត្ថិភាពចរាចរណ៍ត្រូវបានអនុវត្តក្នុងពេលអនុវត្តប្រតិបត្តិការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសិក្ខាសាលានេះត្រូវបានបែងចែកជាវគ្គដាច់ដោយឡែកពីគ្នា និងចូលរួមដោយសិក្ខាកាមប្រមាណ ១០០ នាក់ ដែលរួមមាន សហគ្រិនសាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូន និងផ្គត់ផ្គង់បរិក្ខាសុវត្ថិភាព តំណាងមកពីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ វគ្គនីមួយៗនៃសិក្ខាសាលានេះ បានអនុញ្ញាតឱ្យភាគីពាក់ព័ន្ធសំខាន់ៗជាច្រើននៅក្នុងវិស័យដឹកជញ្ជូន ផ្ដល់បទបង្ហាញពីបច្ចេកវិទ្យា ប្រព័ន្ធការងារ និងវិធីសាស្រ្តរបស់ពួកគេដើម្បីជាការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធន៍នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ។


លោក Asif IQBAL អគ្គនាយក តូតាល់កាំបូត បានមានប្រសាសន៍ថា៖
“គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបុព្វហេតុនាំមុខគេនៃការស្លាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងអ្នកចំនួនអ្នករងគ្រោះទូទាំងប្រទេសមានប្រមាណ ៤,៧០០ នាក់ ដែលក្នុងនោះ ១, ៨០០ នាក់ បានស្លាប់ដោយគ្រោះថ្នាក់នៅលើដងផ្លូវក្នុងឆ្នាំ២០១៨។ ចំនួនយានយន្ត និងគ្រោះថ្នាក់ដែលកើនឡើងគួរឱ្យកត់សម្គាល់នេះ បង្ហាញពីហានិភ័យខ្ពស់សម្រាប់មនុស្សគ្រប់គ្នានៅលើដងផ្លូវ ហើយវាក៏ជាទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋ ដែលមានអាជីវកម្មនៅក្នុងនៅក្នុងឧស្សាហកម្មប្រភេទនេះ។ សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីរក្សាសុវត្ថិភាពដល់មនុស្សទាំងអស់នៅលើដងផ្លូវ។ ចូរយើងពង្រឹងការអនុវត្តល្អៗ ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន និងធ្វើការណែនាំយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពតាមរយៈការប្រើប្រាស់ឧបករណ៍ និងនីតិវិធីសុវត្ថិភាពស្តង់ដារខ្ពស់ ដើម្បីជម្រុញការកែលំអសុវត្ថិភាពចរាចរណ៍នៅប្រទេសកម្ពុជា។ ចូរយើងបង្កើត «បេសកកម្មដែលអាចធ្វើទៅបាន» ដោយមានគោលដៅទម្លាក់មកនៅត្រឹមកម្រិតសូន្យ "០" នូវឱកាសដែលអាចកើតឡើងនៃគ្រោះថ្នាក់នៅលើដងផ្លូវ”៕





