ភ្នំពេញ៖ កញ្ញា សំណាង អេលីណា ដែលជាម្ចាស់ជ័យលាភី Miss Universe កម្ពុជាប្រចាំឆ្នាំ២០១៩ មួយរូប ដែលប្រកបដោយរូបសម្បត្តិស្រស់ស្អាត ទាក់ទាញ ថែមទាំងប្រកបដោយចំនេះដឹងគួរឲ្យសរសើរទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ទោះជា សំណាង អេលីណា មិនសូវនិយមស្ទាយ៍តុបតែងខ្លួន តាមបែបកាលីបហាយសូរស៊ិចស៊ី បញ្ចេញសាច់ ដូចតារាមួយចំនួនក៏ដោយ តែប្រជាប្រិយភាពនៅតែមានជានិច្ច និងធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្ដូក ជាមួយការលេងខ្លួន បែបសុភាពៗសាមញ្ញរបស់នាង។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីពន្លកថ្មីរូបនេះ បានធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម ស្ទើរតែភ្លឹកស្មារតីទៅហើយ បន្ទាប់ពីឃើញរូបភាពជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់អាវប៉ាក់ ជាមួយសំពត់ក្បិនពណ៌ក្រហម បែបប្រពៃណីខ្មែរ មើលទៅលេចធ្លោ តាមបែបនារីខ្មែរៗពិតតែម្ដង។
ទន្ទឹមនឹងនេះ គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗរបស់ អេលីណា សរសើរដល់រូបសម្ផស្សដ៏សមសួន និងស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ របស់នាងគ្រប់គ្នា៕
រូបភាព៖ Panh Chan Nith
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖





