កត់ទុកឲ្យហើយទៅ! នេះជាអ្វីដែល BTS ចង់លឺពីមាត់ហ្វេនៗបំផុត

//s6.kh1.co/e3/e32d8e7fa0735cae5781e0322fa944cb527184b0.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ នេះជាផ្នែកមួយ នៃអត្ថបទដែលដកស្រង់ពីកិច្ចសម្ភាសន៍របស់ BTS នៅក្នុងទស្សនាវដ្តី Japanese fan club របស់ជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកិច្ចសម្ភាសន៍នោះដែរ BTS បានបង្ហាញពីអ្វីដែលធ្វើឲ្យពួកគេរីករាយបំផុត ពេលដែលបានលឺពីហ្វេន។ ដូច្នេះហើយអ្នកគាំទ្របានចែករំលែកដំណឹងនេះ ទៅកាន់ហ្វេនៗដទៃទៀតដែលនៅជុំវិញពិភពលោក។

ដំណឹងនេះ កំពុងតែល្បីកក្រើកនៅក្នុងបណ្ដាញអ៊ីនធើណែត និងត្រូវបានបកប្រែជាច្រើនភាសាផងដែរ៕

ចង់ដឹងថា តើពាក្យអ្វីខ្លះ ដែលសមាជិកក្រុម BTS ចង់លឺពីមាត់ហ្វេនបំផុត?

តោះមកទស្សនារូបភាពខាងក្រោម ៖

១. Jin

Jin បាននិយាយថា មានហ្វេនម្នាក់ធ្លាប់បានប្រាប់លោកថា នាងមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងណាស់ នៅពេលមើលទៅលោកម្ដងៗ។

ចំណុចនេះធ្វើឲ្យ Jin សប្បាយចិត្តបំផុតពេលដែលលឺ។ លោកទទួលបានអារម្មណ៍ថា ភាពស្រស់សង្ហារបស់ខ្លួន បានជះឥទ្ធិពលវិជ្ជមាន ដល់អារម្មណ៍របស់អ្នកគាំទ្រ។

រូបភាព Jin
រូបភាព Jin

២. Suga

Suga បានបង្ហាញថា លោកចូលចិត្តនៅពេលដែលអ្នកគាំទ្រ ប្រាប់លោកថា «ការសម្តែងថ្ងៃនេះគឺពិតជាអស្ចារ្យណាស់»។

ជាការពិតណាស់សម្រាប់ Suga តន្ត្រីគឺជាចំណុចចាប់ផ្ដើមនៃទំនាក់ទំនងរបស់លោក និងអ្នកគាំទ្រ។ លោកតែងតែមានមោទនភាព និងថាមពលកាន់តែស្វាហាប់ នៅពេលដែលហ្វេនៗ ពោលសរសើរអំពីការសម្ដែងរបស់លោក។

រូបភាព Suga 
រូបភាព Suga 

៣. J-Hope

«I Purple You» ជាពាក្យដែល J-Hope ចង់លឺពីមាត់ហ្វេនបំផុត ព្រោះនេះជាលេខកូដសម្ងាត់របស់ BTS និងហ្វេន ដែលមានន័យថា ខ្ញុំស្រលាញ់អ្នក។

ជាការពិតណាស់ ពណ៌ស្វាយបានក្លាយជានិមិត្តរូបសម្រាប់ BTS និងអ្នកគាំទ្រ។ ពួកគេតែងតែញញឹម និងនិយាយពាក្យ I Purple You ទៅកាន់គ្នាទៅវិញទៅមក ដើម្បីបង្ហាញពីសេចក្ដីស្រលាញ់ ដែលមិនសាបសូន្យ ទោះបីនៅឆ្ងាយពីគ្នាប៉ុណ្ណាក៏ដោយ។

រូបភាព J-Hope 
រូបភាព J-Hope 

៤. RM

RM បានបង្ហាញថា ពាក្យដែលលោកចង់លឺពីមាត់ហ្វេនបំផុតនោះគឺ «BTS ធ្វើឲ្យពួកគេសប្បាយរីករាយ»។

ជាការពិតណាស់ សេចក្ដីស្រលាញ់ដែល RM មានចំពោះ BTS និងហ្វេនៗ វាមិនមែនជារឿងអាថ៌កំបាំងនោះទេ។ ជាក់ស្ដែង RM តែងតែបង្ហាញថា លោកចង់ធ្វើជា Hero សម្រាប់គ្រប់គ្នា ពិសេសមនុស្សដែលត្រូវការលោកបំផុត។ ដូច្នេះហើយមិនចម្លែកចិត្តនោះទេដែល RM រីករាយខ្លាំង ពេលដឹងថាខ្លួនជាហេតុផលធ្វើឲ្យហ្វេនសប្បាយចិត្ត។

រូបភាព RM 
រូបភាព RM 

៥. Jimin

ពាក្យដែល Jimin ចង់លឺពីមាត់ហ្វេនបំផុតនោះគឺ «ការសម្តែង និងបទចម្រៀងរបស់ BTS អាចធ្វើឲ្យពួកគេសប្បាយរីករាយ»។

ជាការពិតណាស់ ចំណង់ចំណូលចិត្តរបស់ Jimin នោះគឺការសម្តែងនៅលើឆាក យ៉ាងអស់ពីសមត្ថភាពសម្រាប់ហ្វេនៗ។ ដូច្នេះបើសិនជាហ្វេនៗ ចង់ឲ្យ Jimin សប្បាយចិត្តនោះ កុំភ្លេចប្រាប់ Jimin ថាការសម្ដែងរបស់លោកគឺជាអស្ចារ្យណាស់។

រូបភាព Jimin 
រូបភាព Jimin 

៦. V

ក្នុងពេលដែលអ្នកគាំទ្រ ព្យាយាមស្វែងរកពាក្យដែលអស្ចារ្យបំផុត ប្រាប់ទៅកាន់លោក នៅពេលដែលជួបគ្នា ប៉ុន្តែ V បានជាបង្ហើបថា ពាក្យសាមញ្ញៗបែបនេះ វាគ្រប់គ្រាន់សម្រាប់ឲ្យលោករីករាយណាស់ទៅហើយ។

ពាក្យថា «អរគុណ ដែលនៅក្បែរពួកយើងរហូតមក» ជាអ្វីដែលធ្វើឲ្យ V សប្បាយចិត្តបំផុត ពេលដែលបានលឺពីមាត់ហ្វេន។ ទាំង V និងហ្វេនៗរបស់ V ទូទាំងពិភពលោក ពួកគេត្រូវបានគេស្គាល់ថា ជាមនុស្សដែលអាចស្វែងរក សុភមង្គលពីរឿងតូចតាច និងសាមញ្ញបំផុតដូចជា គ្រាន់តែពួកគេបាននៅក្បែរគ្នា គាំទ្រគ្នាទៅវិញទៅមក ប៉ុណ្ណឹងពួកគេរីករាយណាស់ទៅហើយ។

រូបភាព V 
រូបភាព V 

៧. Jungkook

អ្វីដែលកូនពៅម្នាក់នេះ ចង់លឺខ្លាំងបំផុតនោះគឺពាក្យថា «Jungkook កំពុងតែធ្វើបានល្អហើយ/ Jungkook ជ្រើសរើសត្រូវនេះ គឺត្រឹមត្រូវហើយ»។

ជាការពិតណាស់ Jungkook ត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានការប្រកួតប្រជែង និងមានជំនឿចិត្តខ្ពស់។ ដូច្នេះការទទួលស្គាល់របស់ហ្វេនៗ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់លោក។

វាធ្វើឲ្យលោកសប្បាយចិត្ត នៅពេលដែលការខិតខំប្រឹងប្រែងរបស់លោក ត្រូវបានគេទទួលស្គាល់។

រូបភាព Jungkook
រូបភាព Jungkook
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T