ភ្នំពេញ៖ ប្រាកដជាមានមិត្តៗយុវវ័យមិនតិចនោះទេ
បានជ្រាបរួចមកហើយពីបទចម្រៀងថ្មីរបស់តារាប្រុសវ័យក្មេងពូកែខាងរ៉េបលោក វណ្ណដា
ដែលមានចំណងជើងថា«Hot
Boy» បន្ទាប់ពីបទ J+O របស់លោក ទទួលបានការគាំទ្រខ្លាំងមែនទែន ជាមួយនឹងអត្ថន័យបង្គប់ទៅដោយគ្រប់ជាតិនៅក្នុងបទចម្រៀងនោះផងដែរ។
តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ បទចម្រៀងថ្មីរបស់ វណ្ណដា ដែលទើបតែនឹងចេញនោះ
មិនបានរយៈពេលពីរថ្ងៃស្រួលបួលផង ទទួលបានការចូលទស្សនារហូតជាង១លានដង
ធ្វើឲ្យរូបលោកមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងស្នាដៃថ្មីរបស់ខ្លួន
ព្រមទាំងបានឃើញមានការគាំទ្រខ្លាំងបែបនេះ ។
គួរឲ្យផងដែរ ថានេះមិនមែនជាបទទីមួយនោះទេ ដែលរូបលោក ទទួលបានភាពជោគជ័យខ្លាំងបែបនេះ
នាពេលកន្លងមក ដូចជាបទចម្រៀង J+Oនិងបទជាច្រើនទៀតរបស់លោកជាដើម សុទ្ធតែទីពេញនិយមរបស់មិត្តៗយុវវ័យទាំងអស់៕
តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖
ពិតជាមិនធម្មតានោះទេ! បទថ្មីរបស់ វណ្ណដា ត្រឹមតែរយៈពេលពីរថ្ងៃសោះ ទទួលបានការចូលទស្សនារហូតទៅដល់.........(មានចម្រៀង)
តារា & កម្សាន្ដ
១៥-តុលា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន