បារាំង៖ ការប្រកួតក្នុងពូល H រវាងក្រុមជម្រើសជាតិបារាំងក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Stade de France ទទួលស្វាគមន៍ក្រុមភ្ញៀវទួរគីក្នុងព្រឹត្តិការណ៍ជម្រុះយូរ៉ូ២០២០កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមម្ចាស់ផ្ទះបារាំងបានដាក់គំនាបយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវដោយមានឱកាសស៊ុតរហូតដល់ទៅ១៨ជើងចំគោលដៅ១០ដង ប៉ុន្តែហាក់បីដូចជាពុំសូវមានសំណាងនោះទេដោយសម្រចទីបានតែ១គ្រាប់ប៉ុណ្ណោះ ចំណែកឯក្រុមភ្ញៀវវិញស៊ុតបាន៥ជើងចំគោលដៅ១ដងទម្លុះសំណាញ់ទីបាន១គ្រាប់ដូចគ្នា។
ក្រុមជម្រើសជាតិបារាំងជាអ្នករកគ្រាប់បាល់នាំមុខតាមរយៈកីឡាករ Olivier Giroud នៅនាទីទី៧៦ ចំណែកឯ១គ្រាប់តាមស្មើរបស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ Kaan Ayhan នៅនាទីទី៨២។
ដូច្នេះការប្រកួតបញ្ចប់ទៅដោយក្រុមទាំងពីរប្រកួតស្មើគ្នាក្នុងលទ្ធផល១ទល់នឹង១ ដោយចែកគ្នាម្នាក់១ពិន្ទុជួយអោយក្រុមទាំងពីរទទួលបាន១៩ពិន្ទុស្មើគ្នាក្នុងចំណោម៨ប្រកួតខណៈពេលដែលក្រុមទួរគីឈរចំណាត់ថ្នាក់លេខ១រីឯក្រុមបារាំងឈរចំណាត់ថ្នាក់លេខ២៕
បើចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ់ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖