Manchester United ត្រៀមកញ្ចប់ទឹកប្រាក់ ១១៤លានផោន ចរចាយកកីឡាកររូបនេះមកពង្រឹងក្រុម

//s4.kh1.co/05/05a28a0bac9fb0eb094d43ea6d949facca55d54e.jpg
កីទ្បា

 ១៤-តុលា-២០១៩ ៤ល្ងាច · ៧ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបិសាចក្រហម ​Manchester United ត្រូវបានគេរាយការណ៍ថានៅតែចិញ្ចឹមចិត្តចង់បានខ្សែការពារកណ្ដាលរបស់ក្លិប Napoli កីឡាករ Kalidou Koulibaly

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែការពារកណ្ដាលសញ្ជាតិសេណេហ្កាល់រូបនេះនៅតែជាគោលដៅសំខាន់របស់ក្លិប ​Manchester United បើទោះបីជាពួកគេទើបតែទិញបានកីឡាករ Harry Maguire ពី Leicester City អំឡុងពេលទីផ្សារដោះដូរកីឡាករកន្លងទៅនេះក្នុងតម្លៃបំបែកកំណត់ត្រាក៏ដោយ។

  កីឡាករ Kalidou Koulibaly
  កីឡាករ Kalidou Koulibaly

យោងតាមកាសែត Diario Gol បានអោយដឹងថាក្លិប Napoli ត្រៀមខ្លួនរួចរាល់ក្នុងការអនុញ្ញាតអោយកីឡាករ Koulibaly ចាកចេញក្នុងតម្លៃសមរម្យមួយ បន្ទាប់ពីកីឡាកររូបនេះបានសារភាពថាគាត់ចង់ចាកចេញពីក្លិប។

តាមរយៈប្រភពដដែលបានអោយដឹងបន្តទៀតថាកីឡាករ Koulibaly ក៏មានទំនាក់ទំនងជាមួយនឹងក្លិប ​Real Madrid ផងដែរ ដោយបច្ចុប្បន្នតម្លៃខ្លួនរបស់ខ្សែការពារកណ្ដាលរូបនេះមានតម្លៃប្រមាណ ១១៤លានផោន (ឬប្រហែល ១៤៣លានដុល្លារអាមេរិក)។

  កីឡាករ Kalidou Koulibaly
  កីឡាករ Kalidou Koulibaly

នេះអាចជាទំហំទឹកប្រាក់មួយដ៏ច្រើន ប៉ុន្តែវាប្រហែលមិនមែនជាឧបសគ្គសម្រាប់ក្លិបធំដូចជា Manchester United នោះទេ ដោយសារតែពួកគេធ្លាប់ទិញកីឡាករក្នុងតម្លៃបំបែកកំណត់ត្រាជាច្រើនរូបរួចទៅហើយ៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T