ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករកម្ពុជារហស្សនាមកូននាគខេត្តប៉ៃលិន វង្ស ណយ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ កីឡាករ ផេត ភីម៉ៃ ដោយផ្ដួលកីឡាករថៃឲ្យសន្លប់ធំនៅក្នុងទឹកទី១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម។ ចាប់ផ្ដើមទឹកទី១ មិនបានប៉ុន្មានផង វង្ស ណយ បានប្រើជង្គង់របស់ខ្លួនវាយចូលពេញធុងទឹករបស់កីឡាករថៃ ធ្វើឲ្យកីឡាករថៃងើបមិនរួចបើទោះបីជាលោកអាជ្ញាកណ្ដាល អូត ភូថង រាប់ដល់១០៕
ចង់ឃើញ វង្ស ណយ ប្រើជង្គង់ផ្ដួលកីឡាករថៃយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖