គ្រូអ៊ីរ៉ាក់ ថានឹងខំលេងឲ្យដល់ ១២០% ដើម្បីទទួល ៣ពិន្ទុពីការប្រកួតជាមួយកម្ពុជា

//s6.kh1.co/b6/b67f290b9dc143dddf4f1d327befcc30e62c7faf.jpg
កីទ្បា

 ១៤-តុលា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់លោក Srečko Katanec ថាក្រុមរបស់លោកនឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាពមិនមែន ១០០%នោះទេ គឺរហូតដល់ ១២០% ឯណោះសម្រាប់ការប្រកួតជាមួយកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Srečko Katanec 
លោក Srečko Katanec 

ថ្លែងនៅក្នុងសន្និសីទកាសែតមុនការប្រកួត គ្រូបង្វឹកសញ្ជាតិស្លូវ៉ានីរូបនេះ បានឲ្យដឹងថាមិនអាចមើលស្រាលក្រុមកម្ពុជាបាននោះទេ ព្រោះក្នុងបាល់ទាត់មិនមាននរណាអាចទាយដឹងមុនបាន ដូច្នេះលោកនឹងប្រាប់កូនក្រុមរបស់លោកឲ្យព្យាយាមលេង ដើម្បីទទួលបាន ៣ពិន្ទុពីការប្រកួតក្រៅដីមួយនេះ។

https://s6.kh1.co/__image/w=650,h=366,q=100/e7/e7ad684db7097881eb7204925762a8230181d2a0.jpg

គួរបញ្ជាក់ផងដែរថា កម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមភ្ញៀវអ៊ីរ៉ាក់ ក្នុងការប្រកួតវគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃស្អែក ទី១៥ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៦:៣០នាទីតទៅ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T