កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ នៅក្នុងឈុតមួយនៃកម្មវិធី Know Bros តារាប្រុសជើងចាស់ Leeteuk សមាជិកក្រុម Super Junior បានចែករំលែកពីរឿងមួយ ដែលធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្នុងនាមជាតារាចម្រៀងជើងចាស់ និងជាពិធីករល្បីឈ្មោះម្នាក់ Leeteuk ទទួលបានការស្រលាញ់ និងការគាំទ្រយ៉ាងច្រើនពីសំណាក់ជនជាតិកូរ៉េស្ទើរតែគ្រប់វ័យ។ ហេតុដូច្នេះហើយ មិនចម្លែកចិត្តនោះទេ ដែលលោកមានហ្វេនជាមនុស្សវ័យចំណាស់យ៉ាងច្រើន។
ប៉ុន្តែក្នុងចំណោមហ្វេនៗវ័យចំណាស់របស់ LeeteukLeeteuk ក្នុងនោះក៏មាន ឪពុកម្ដាយរបស់សមាជិកក្រុមចម្រៀងប្រុស ដែលកំពុងតែល្បីឈ្មោះទូទាំងពិភពលោកផងដែរ នោះគឺឪពុកម្ដាយរបស់ J Hope សមាជិកក្រុម BTS។
Leeteuk បានបង្ហើបថា លោកទទួលបានការអញ្ជើញឲ្យទៅបរិភោគអាហារជុំគ្នាជាមួយ ឪពុកម្ដាយរបស់ J Hope ថែមទៀតផង។ Leeteuk បានបន្ថែមថា ឪពុកនិងម្ដាយរបស់ J-Hope បានបង្ហាញអារម្មណ៍រំភើបដែលបានជួបលោក ហើយថែមទាំងប្រាប់ទៀតថា កូនប្រុសរបស់ពួកគាត់ជាអ្នកគាំទ្រដ៏ធំរបស់ Super Junior ទៀតផង។
មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគាត់បានផ្តល់នូវការលើកទឹកចិត្ត មកកាន់ Leeteuk យ៉ាងខ្លាំងផងដែរ៕
ទស្សនារូបភាពខាងក្រោម ៖