បរទេស៖ បន្ទាប់ពីមង្គលការរវាង Justin Bieber និង Hailey Baldwin បានបញ្ចប់ទៅ មានហ្វេនៗជាច្រើន បានព្រួយបារម្ភដល់ស្ថានភាពរបស់ Selena Gomez ដែលជាសង្សារចាស់គ្រប់គ្នា ដោយគិតថា មិនដឹងថា តារាស្រីរូបនេះ ឈឺចាប់បែបណាទេ ពេលដែលត្រូវអតីតសង្សារការចោលបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើងាកទៅមើលម្ចាស់បទ «Love you like a love song» នាង Selena មិនបានខ្វល់ជាមួយបញ្ហាបែបនោះទេ ប៉ុន្តែនាងបែរជាផ្លាស់ប្ដូរខ្លួនឯងទាំងស្រុង ជាមួយស្នាមញញឹមស្រស់ថ្លា ថែមទាំងមានស្ទាយ៍លេងខ្លួន បែបកាលីបហាយសូរ លើសពីពេលមុនទៀត។
បន្ថែមពីនេះដែរ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយអំពីទំនាក់ទំនងស្នេហា រវាងតារាស្រីរូបនេះ ជាមួយនឹងលោក Niall Horan ដែលជាអតីតសមាជិកប្រចាំក្រុម One Direction ដោយពួកគេតែងលួចជួបគ្នា ស្ងាត់ៗជាប្រចាំ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Selena ត្រូវបានគេប្រទះឃើញ ដើរតាមផ្លូវពេលដែលនាងទៅជួប Niall Horan ដល់ផ្ទះ ថែមទាំងបានទិញចំណីអាហារជាច្រើនយកទៅឲ្យទៀតផង។
គួរបញ្ជាក់ទៀតថា នេះមិនមែនជាលើកទីមួយដែលតារាប្រុសស្រីទាំងពីរនេះ ស្កាត់រកគ្នានោះទេ ដោយកាលពីប៉ុន្មានថ្ងៃមុន គេក៏បានប្រទះឃើញ រូបថតមួយសន្លឹក ក្នុងកាយវិការ យ៉ាងជិតស្និទ្ធ រវាង Selena និង អតីតសមាជិកប្រចាំក្រុម One Direction នោះផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖