នាយើងមួយចំនួនប្រាកដជាធ្លាប់ដឹង ឬឮខ្លះហើយថា បាយស ដែលញ៉ាំរាល់ថ្ងៃ គឺមានជាតិស្ករ ដែលវាអាចបង្កទៅជាហានិភ័យជំងឺទឹកនោមផ្អែមបាន។ ហើយគិតមកទល់ពេលនេះ ផ្អែកតាមការស្រាវជ្រាវវិទ្យាសាស្រ្ត ក៏បានអះអាង ថាពិតជាមានហានិភ័យមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមសារព័ត៌មានសឹង្ហបុរី Straits Times ការវិភាគលើទិន្នន័យពីការចុះសិក្សាស្រាវជា្រវធំៗបួន ដែលធ្វើឡើងដោយ សាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ត្រឹមតែបាយសមួយកូនចាន ញ៉ាំជាប្រចាំថ្ងៃ អាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម ដល់ទៅ១១% ទៅដល់សុខភាពប្រជាពលរដ្ឋ។
នៅក្នុងព្រឹត្តិបត្រស្រាវជ្រាវបានពន្យល់ថា នៅក្នុងអាហារ ពិសេសពពួកបាយស មានសារធាតុស្ករ ដែលត្រូវបានស្រូបចូលទៅក្នុងឈាមយ៉ាងរហ័ស ហើយជាតិស្ករនេះ អាចធ្វើឲ្យលំពែងធ្វើការកាន់តែខ្លាំងជាងមុន។ នៅពេលដំណើរអាការៈបែបនេះកើតឡើងញឹកញាប់ គឺធ្វើឲ្យលំពែងផលិតអាំងស៊ុយលីនមានគុណភាពកាន់តែខ្សោយ ជាហេតុធ្វើឲ្យរាងកាយងាយស្រូបជាតិស្ករ។
ដោយឡែកជាតិស្ករនៅក្នុងឈាមច្រើន បង្កឲ្យខូចក្រលៀនបាន ជាហេតុធ្វើឲ្យ ហានិភ័យជំងឺទឹកនោមផ្អែមកើតឡើង។
បើតាមលោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងសុខាភិបាលសឹង្ហបុរី បានឲ្យដឹងថា ត្រឹមតែជំងឺទឹកនោមផ្អែមមួយមុខ អាចធ្វើឲ្យរដ្ឋសឹង្ហបុរីត្រូវចាយលុយគិតជាលុយដុលា្លរអាមេរិកប្រមាណ១ប៊ីលានដុល្លារអាមេរិក ដើម្បីចំណាយដោះស្រាយបញ្ហានេះ។
គួររំលឹកដែរថា បាយសត្រូវបានចាត់ទុកថាជាអាហារពេញនិយមជាងគេបំផុត មិនអាចខ្វះបាន សម្រាប់ប្រជាជនអាស៊ី យ៉ាងណាមិញជាមួយបញ្ហានេះ លោកវេជ្ជបណ្ឌិត Stanley Liew ជាជំនាញផ្នែកជំងឺទឹកនោមផ្អែមពីមន្ទីរពេទ្យ Raffles របស់សឹង្ហបុរីបានលើកឡើងថា ការកាត់បន្ថយការញ៉ាំបាយស ដោយជំនួសវិញនូវគ្រាប់ធញ្ញជាតិផ្សេងៗ ជាជម្រើសមួយដ៏ល្អប្រសើរ ដែលជួយបន្ថយពីការចូលរួមបង្កជាហានិភ័យខាងលើ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet