ជាតារាល្បីមែនតែ Dilraba រៀបរាប់ទាំងទឹកភ្នែករឿងដែលនាងស្តាយក្រោយបំផុតក្នុងជីវិត!

//s6.kh1.co/2e/2e947cfb10d6e8dc8ac7994a909ddc1e0d71dfac.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ បច្ចុប្បន្ននេះ រាល់កម្មវិធីកម្សាន្តរបស់ប្រទេសចិនភាគច្រើន គឺតែងតែមានវត្តមានតារាសម្តែងស្រីល្បីឈ្មោះកញ្ញា Dilraba Dilmurat លេចមុខជាប្រចាំសឹងតែមិនដែលខានតែម្តង ដោយសារតែរូបសម្រស់ដ៏ស្អាតស្រស់របស់នាង និងជាពិសេសនោះគឺនាងថែមទាំងអត្តចរិតល្អរួសរាយរាក់ទាក់ និងពោរពេញទៅដោយថាមពលស្រស់ស្រាយ ទើបធ្វើឲ្យប្រិយមិត្តគាំទ្រជាច្រើន លង់ស្រលាញ់នាងដកចិត្តមិនរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ហើយកាលពីថ្មីៗនេះផងដែរ នាងក៏ទើបតែចូលរួមថតនៅក្នុងកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា «Feel The World» ជាកម្មវិធីដែលនាំឲ្យយើងដឹង និងស្គាល់ពីវប្បធម៌ថ្មីៗពីតំបន់ផ្សេងៗគ្នា។ ដោយឡែក នៅក្នុងវគ្គថ្មីនេះកម្មវិធីនេះផងដែរ តារាសម្តែងស្រីវ័យ២៧ឆ្នាំ Dilraba រូបនេះ ក៏បានធ្វើឲ្យប្រិយមិត្តទស្សនិកជន ក៏ដូចជាបណ្តាអ្នកនិយមលេងអ៊ីនធើណែតជាច្រើន អួលដើម.កស្រក់ទឹកភ្នែក បន្ទាប់ពីនាងបានរៀបរាប់ពីរឿងផ្ទាល់ខ្លួន ពាក់ព័ន្ធទៅនឹងលោកយាយជាទីស្រលាញ់របស់នាង។

ក្នុងអំឡុងពេលថតកម្មវិធីនៅក្នុងតំបន់មួយ នាងក៏បានជួបនឹងមនុស្សចំណាស់ជាច្រើន ដែលពួកគាត់សុទ្ធសឹងតែមានភាពរួសរាយរាក់ទាក់ និងបានស្វាគមន៍នាងយ៉ាងកក់ក្តៅ ដែលទាំងនេះបានធ្វើឲ្យនាងនឹករឮកដល់លោកយាយរបស់នាងជាខ្លាំង។

Dilraba រៀបរាប់នឹករឮកដល់លោកយាយ
Dilraba រៀបរាប់នឹករឮកដល់លោកយាយ

ដោយក្នុងនោះ នាងបានរៀបរាប់ទាំងទឹកភ្នែក ពោរពេញទៅដោយភាពសោកសៅថា៖

«លោកយាយរបស់ខ្ញុំ គាត់ជាមនុស្សស្ងប់ស្ងាត់ម្នាក់។ លោកប៉ារបស់ខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំថា លោកយាយគឺជាមនុស្សចាស់ម្នាក់ដែលគួរឲ្យស្រលាញ់បំផុតនៅលើលោក គាត់ពិតជាចិត្តល្អខ្លាំងណាស់។ ប៉ុន្តែនៅថ្ងៃមួយ លោកយាយរបស់ខ្ញុំគាត់ក៏បានធ្លាក់ខ្លួនឈឺធ្ងន់ ស្រាប់តែមានមនុស្សជាច្រើនរាប់រយនាក់ មកពីតំបន់ជុំវិញនោះ បាននាំគ្នាមកសួរសុខទុក្ខរបស់ខ្ញុំ... លើកលែងតែខ្ញុំម្នាក់។»


ដូចដែលដឹង ដោយសារតែកាលនោះ Dilraba នាងទើបតែមានកេរ្តិ៍ឈ្មោះល្បី មានការងារសិល្បៈរវល់ជាច្រើនដែលធ្វើឲ្យនាងមិនអាចដកខ្លួនចេញបាន ទើបធ្វើឲ្យនាងមិនអាចត្រឡប់ទៅផ្ទះវិញ ដើម្បីមើលថែលោកយាយជាទីស្រលាញ់របស់នាង ដល់ដង្ហើមចុងក្រោយ ដែលនេះគឺជារឿងដែលធ្វើឲ្យនាងមានភាពសោកស្តាយបំផុត នៅក្នុងជីវិតរបស់នាង៕

Dilraba រៀបរាប់នឹករឮកដល់លោកយាយ
Dilraba រៀបរាប់នឹករឮកដល់លោកយាយ
Dilraba រៀបរាប់នឹករឮកដល់លោកយាយ
Dilraba រៀបរាប់នឹករឮកដល់លោកយាយ
Dilraba រៀបរាប់នឹករឮកដល់លោកយាយ
Dilraba រៀបរាប់នឹករឮកដល់លោកយាយ
Dilraba រៀបរាប់នឹករឮកដល់លោកយាយ
Dilraba រៀបរាប់នឹករឮកដល់លោកយាយ
Dilraba ថតកម្មវិធីជួបនឹងលោកយាយរួសរាយម្នាក់
Dilraba ថតកម្មវិធីជួបនឹងលោកយាយរួសរាយម្នាក់
Dilraba ថតកម្មវិធីជួបនឹងលោកយាយរួសរាយម្នាក់
Dilraba ថតកម្មវិធីជួបនឹងលោកយាយរួសរាយម្នាក់
Dilraba ថតកម្មវិធីជួបនឹងលោកយាយរួសរាយម្នាក់
Dilraba ថតកម្មវិធីជួបនឹងលោកយាយរួសរាយម្នាក់
តារាសម្តែងស្រី Dilraba 
តារាសម្តែងស្រី Dilraba 
តារាសម្តែងស្រី Dilraba 
តារាសម្តែងស្រី Dilraba 
តារាសម្តែងស្រី Dilraba 
តារាសម្តែងស្រី Dilraba 
តារាសម្តែងស្រី Dilraba 
តារាសម្តែងស្រី Dilraba 
https://s6.kh1.co/__image/w=620,h=930,q=100/59/59645144c4b80d71b3df73bfd6ddad227b570cc7.jpg
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T