ថៃ៖ ទោះបីជាបច្ចុប្បន្ននេះ តារាចម្រៀង និងសម្ដែងប្រុសលោក Chain Tana ហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈយ៉ាងណាក្តី ក៏ប៉ុន្តែសម្រាប់ការងារមុខជំនួញរបស់លោក ហាក់ដូចជាជោគជ័យ កាក់កបកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែភាពជោគជ័យទាំងនេះ បានធ្វើឲ្យលោកបានផ្លាស់ប្តូរច្រើន បូករួមនឹងបានដៃគូជីវិតភរិយាដ៏ពូកែរបស់លោក បានចាប់ដៃគ្នារកស៊ីសន្យំទិញផ្ទះជាច្រើនកន្លែង ក៏ដូចជាឡានស៊េរីទំនើបជាច្រើនគួរឲ្យសរសើរ ត្រឹមរយៈពេលប៉ុន្មានឆ្នាំនេះ។
តែអ្វីដែលកាន់តែពិសេសនោះ គឺនៅក្នុងនោះគេក៏បានចាប់អារម្មណ៍ទៅលើផ្ទះវីឡាថ្មីដ៏ធំស្កឹមស្កៃរបស់លោក ដែលកំពុងតែរៀបចំសាងសង់ជិតរួចរាល់ មានតម្លៃថ្លៃខ្លាំងរហូតដល់ ៤០០លានបាតឯណោះ ក្រោមការសាងសង់យ៉ាងស្អាត ធំស្កឹមស្កៃ គួរឲ្យចង់រស់នៅតែម្តង។
ទន្ទឹមនឹងភាពជោគជ័យមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់ពួកគេ ដែលមិនត្រឹមតែជាគូជីវិតដែលគ្រប់គ្នាសរសើរ តែពួកគេក៏បានសាងស្នាដៃរបស់ជាច្រើនរួមគ្នា ដែលសុទ្ធតែថ្លៃៗទុកជាកាដូនៃការខិតខំប្រឹងប្រែងផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖