ភ្នំពេញ៖ បើទោះជា អ្នកមេម៉ាយចាយរាងកូនមួយ ភិន សុដាលីស មិនសូវបានប្រឡូកក្នុងវិស័យសិល្បៈច្រើនដូចមុន បែបណាក្ដី តែតារាស្រីរូបនេះ នៅតែធ្វើឲ្យ ហ្វេនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវភាព ប្រចាំថ្ងៃដ៏ឡូយឆាយរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ភិន សុដាលីស ក៏ត្រូវបានគេចាត់ទុកថា ជាអ្នកម្ដាយដ៏រឹងមាំ អាចមើលថែកូនស្រី បានតែម្នាក់ឯង និងតែងតែ ផ្ដល់ពេលវេលា សម្រាប់កូនស្រី ជាទីស្រលាញ់ជានិច្ច។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ភិន សុដាលីស បានប្រារព្ធកម្មវិធីខួបកំណើត យ៉ាងអធិកអធម ដល់កូនស្រីបណ្ដូលចិត្ត ឈ្មោះថា Katherina គម្រប់អាយុ៣ឆ្នាំផងដែរ។ ក្នុងនោះដែរ គេឃើញថា តារាស្រីរូបនេះ និងKatherina បានតុបតែងខ្លួន តាមបែបដូចតុក្កតា ជីវចលចម្រុះពណ៌ យ៉ាងប្លែកភ្នែក និងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
ដោយឡែក ចំពោះកម្មវិធីទាំងមូលវិញ មើលទៅប្រកដោយ ភាពសប្បាយរីករាយយ៉ាងខ្លាំង ជាពិសេស មានមិត្តៗសិល្បករជាច្រើនដួង បានបង្ហាញវត្តមាន អញ្ជើញចូលរួម អមដោយការតែងខ្លួនបានប្លែកៗណាស់៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖