អ្នកណាខ្លះធ្លាប់ចឹង? ក្មេងប្រុសម្នាក់ភ័យខ្លាំងពេក រត់ពីសាលាមកចាក់សោពួនយំក្នុងផ្ទះ ព្រោះតែខ្លាចគ្រូពេទ្យចាប់ចាក់ថ្នាំ (មានវីដេអូ)

//s4.kh1.co/f5/f5b2d8365c87586f682db48bc28a9a4948fc0602.jpg
សង្គម

 ០៩-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ កុមារាជនជាតិម៉ាឡេស៊ីម្នាក់ បានធ្វើឲ្យមហាជន អ្នកលេងបណ្តាញសង្គមជាច្រើន អាណិត លាយឡំនឹងភាពអស់សំណើចជាខ្លាំង ក្រោយរូបគេភ័យខ្លាចគ្រូពេទ្យចាប់ចាក់ថ្នាំ ​(វ៉ាក់សាំង) រហូតរត់ពីសាលារៀនមកចាក់សោសំងំពួនយំនៅក្នុងផ្ទះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Nur Izzaty Mohammad បានបង្ហោះចែកចាយវីដេអូឃ្លីបមួយ ជុំវិញនឹងរឿងរ៉ាវរបស់កុមារាដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណម្នាក់ មកពីកូនក្រុង Pekan រដ្ឋ Pahang ប្រទេសម៉ាឡេស៊ី បានរត់ពីសាលាមកផ្ទះ បន្ទាប់ពីរូបគេបានដឹងថា នៅសាលារៀននាថ្ងៃនោះ គ្រូពេទ្យចុះចាក់ថ្នាំដល់សិស្ស។

ម្ចាស់គណនីខាងលើនេះ ក៏បានឲ្យដឹងផងដែរថា៖

«តើក្មេងៗដែលរស់នៅក្នុងកូនក្រុង Pekan សុទ្ធតែនាំគ្នារត់មកផ្ទះ ព្រោះតែពួកគេភ័យខ្លាចគ្រូពេទ្យចាប់ចាក់ថ្នាំឬ? មើលក្មេងនេះចុះ! ទាំងគ្រូបង្រៀន និងសន្តិសុខ ខំដេញតាមគេមកដល់ផ្ទះតែម្តង ព្រោះតែគេខ្លាចពេទ្យចាក់ថ្នាំ» ។


ក្មេងប្រុសនេះរត់មកផ្ទះព្រោះខ្លាចពេទ្យចាក់ថ្នាំ
ក្មេងប្រុសនេះរត់មកផ្ទះព្រោះខ្លាចពេទ្យចាក់ថ្នាំ

នៅក្នុងវីដេអូឃ្លីប គេអាចឮសូរសំឡេងគ្រូបង្រៀន បានព្យាយាមបញ្ចុះបញ្ចូលក្មេងប្រុសនោះ ឲ្យបើកទ្វារផ្ទះវិញ និងបានប្រាប់ទៅកាន់គេថា ពួកគេនឹងមិនចាក់ថ្នាំឡើយ។ ប៉ុន្តែនៅគ្រានោះ ក្មេងប្រុសខាងលើនេះ ត្រូវបានគេមើលឃើញថា ហាក់ស្ថិតនៅក្នុងសភាពព្រួយបារម្ភ ទឹកមុខភ័យខ្លាច និងបានយំផងដែរ។

វីដេអូឃ្លីបមួយនេះ ត្រូវបានបញ្ចប់នៅពេលដែលក្មេងប្រុសនោះ បានគ្រវីក្បាលរបស់គេដើម្បីជាការបដិសេធ ហើយក៏បានដើរចូលទៅក្នុងផ្ទះបាត់តែម្តង។

គេមិនច្បាស់ទេថា ក្រោយកើតហេតុ ក្មេងប្រុសខាងលើនេះ នឹងទទួលបានការចាក់ថ្នាំ ឬអត់នោះឡើយ។

បើទោះបីជាយ៉ាងណាក្តី គេសង្ឃឹមថា ក្មេងប្រុសនោះនឹងទទួលបានការចាក់ថ្នាំ ដោយមានការបញ្ចុះបញ្ចូល និងឱបក្រសោបក្នុងដៃម្តាយ ឬក៏ឪពុករបស់គេផងដែរ។ គេសង្ឃឹមទៀតថា ក្មេងប្រុសខាងលើនេះ នឹងមិនកើតអ្វីទៅចុះ ព្រោះថាគេបានចាក់សោឃុំខ្លួនក្នុងផ្ទះ ម្យ៉ាងថែមទាំងត្រូវខាតរៀនអស់ពេញមួយថ្ងៃទៀត៕

ទស្សនាវីដេអូខាងក្រោម៖

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T