Messi គិតថា Neymar អាចនឹងទៅលេងឲ្យក្លិបមួយនេះ បើសិនជាមិនផ្លាស់មក Barcelona

//s6.kh1.co/5b/5bac4e5d39464e957cd911cc7c3163d421f55b95.jpg
កីទ្បា

 ០៩-តុលា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ Lionel Messi បានពន្លយប្រាប់អំពីគំនិតរបស់ខ្លួនឲ្យដឹងថា Neymar អាចទៅចូលរួមជាមួយ Real Madrid បើសិនជាគេមិនបានផ្លាស់មក Barcelona។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar
Neymar

ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar មិនបានលាក់លៀមអំពីចេតនាក្នុងការចាកចេញពីក្លិបអ្នកមាននៅបារាំង Paris Saint-Germain នោះទេ ខណៈក្លិបធំនៅអេស្ប៉ាញទាំងពីរគឺ Real Madrid និង Barcelona សុទ្ធតែចង់បានរូបគេមករួមក្រុម។

និយាយនៅក្នុងបទសម្ភាសន៍ជាមួយ RAC1 កាលពីថ្ងៃពុធ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi បាននិយាយថា៖

“គេ (Neymar) ពិតជាចង់ចាកចេញពី Paris ហើយគេបានធ្វើឲ្យគ្រប់គ្នាដឹងពីបញ្ហានេះ។ ខ្ញុំគិតថា Florentino (Perez) និង Real Madrid ពិតជាចុះកុងត្រាយករូបគេ។”

Lionel Messi
Lionel Messi

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T