កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលនិយមគាំទ្រវិស័យចម្រៀងគ្រប់គ្នា ប្រាកដជាបានដឹងហើយថា ក្រុមចម្រៀងនារីTwice គឺជាក្រុមចម្រៀងដែលពោរពេញទៅដោយស្រីស្អាត មានមន្តស្នេហ៍ទាក់ទាញគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ថ្មីៗនេះបណ្តាអ្នកនិយមលេងអ៊ីនធើណែតនៅកូរ៉េ ក៏បានធ្វើការស្រាវជ្រាវ ឃើញថាទន្ទឹមនឹងតារាចម្រៀងស្រីទាំង៩ដួងនេះ សុទ្ធសឹងតែមានសម្រស់ស្រស់ស្អាមន្តស្នេហ៍ទាក់ទាញរៀងៗខ្លួន ដោយឡែកក្នុងនោះផងដែរ ក៏មានសមាជិកក្រុម៣រូប ដែលត្រូវបានគេចាត់ទុកនាងថា ជាសមាជិកដែលមានអំណោយផល ច្រមុះស្រស់ស្អាតពីធម្មជាតិគ្មានការកែសម្ផស្ស ពោលគឺពួកគេទាំង៣សុទ្ធសឹងតែមានទម្រង់ច្រមុះស្រួច Cuteស្រស់ស្អាតជាងគេប្រចាំក្រុមតែម្តង លើសពីនេះ ទោះបីជាអ្នកមានលុយក៏មិនប្រាកដថា អាចវះកាត់កែសម្ផស្សឲ្យស្រស់ស្អាតដូចពួកគេបាននោះដែរ។
ចង់ដឹងថា តារាទាំង៣រូបនេះមានច្រមុះស្រស់ស្អាតបែបណាទៅ តាមដានទាំងអស់គ្នា៖
១. តារាចម្រៀងស្រី Dahyun
ទម្រង់ច្រមុះរបស់នាងពិតជាមានភាពស្រស់ស្អាតជាពិសេសខ្លាំងណាស់ មិនតែប៉ុណ្ណោះ ទោះអ្នកមានលុយប៉ុណ្ណា ក៏មិនប្រាកដថាកែសម្ផស្សឲ្យមានទម្រង់ច្រមុះ ស្រស់ស្អាតបែបធម្មជាតិដូចនាងបានដែរ។
២. តារាចម្រៀងស្រី Chaeyoung
ច្រមុះរបស់Chaeyoung គឺជាច្រមុះពិតមកពីធម្មជាតិ ច្រមុះនាងពិតជាមានភាពស្រស់ស្អាត ស្រួច គួរឲ្យស្រលាញ់ និងមានទម្រង់។
៣. តារាចម្រៀងស្រី Sana
Sana មិនត្រឹមតែមានសម្រស់និងរូបរាងស្អាតទាំងព្រមតែប៉ុណ្ណោះនោះទេ សូម្បីតែទម្រង់ច្រមុះរបស់នាង ក៏ស្រស់ស្អាតដែរ។
មិនថាយ៉ាងណា បណ្តាអ្នកនិយមលេងអ៊ីនធើណែត ក៏ដូចជាហ្វេនជាច្រើន មិនអាចឈប់សរសើរពីសម្រស់របស់តារាស្រីទាំង៣រូបនេះបានឡើយ ជាពិសេសសម្រស់របស់ពួកគេ សុទ្ធសឹងតែស្រស់ស្អាតមកពីធម្មជាតិគ្មានការវះកាត់កែសម្ផស្សតែម្តង៕