ភ្នំពេញ៖ អំឡុងពេលនេះ មហាជនក៏ដូចជាអ្នកគាំទ្ររបស់តារាកំប្លែងជើងចាស់នាយ សាន ម៉ៅ កំពុងតែសម្តែងការក្រៀមក្រំយ៉ាងខ្លាំង ក្នុងការបាត់បង់សិល្បករឆ្នើមជើងចាស់មួយរូប ដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ រយៈពេលជាច្រើនឆ្នាំដែលនាយ សាន ម៉ៅ ប្រឡូកក្នុងសិល្បៈមកនេះ រូបលោកបានបន្សល់នូវស្នាដៃថតកំប្លែង ក៏ដូចជាថតរឿងជាច្រើន ដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រមិនអាចបំភ្លេចបាននោះទេ។
ក្នុងនោះដែរ ចំពោះស្នាដៃទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រនឹកស្រណោះរូបលោកជាខ្លាំង ក្រោយពីបានទស្សនារាល់វីដេអូឃ្លីបរបស់លោកម្តងទៀត បន្ទាប់ពីតារាកំប្លែងរូបនេះបានលាចាកលោកទៅ។
ទោះជាយ៉ាងណាក្តី បើទោះជាពេលនេះ នាយ សាន ម៉ៅ បានទទួលមរណភាពក្តី ក៏រូបលោកនៅតែស្ថិតក្នុងដួងចិត្តរបស់អ្នកគាំទ្រជានិច្ច ហើយមហាជននៅតែចងចាំរាល់ស្នាដៃសិល្បៈជាច្រើន ដែលរូបលោកបានបន្សល់ទុកផងដែរ៕
កុំឲ្យខាតពេលយូរ ទស្សនាស្នាដៃចាស់ៗដែលនាយ សាន ម៉ៅ បន្សល់ទុកខាងក្រោមនេះ៖