កូរ៉េខាងត្បូង៖ សម្រាប់ខែកញ្ញា ដែលទើបតែកន្លងម្សិលមិញនេះ អាចនិយាយបានថាគឺជាខែដែលអស្ចារ្យបំផុតសម្រាប់ក្រុមចម្រៀងនារី Kpop ព្រោះថាបើផ្អែកតាមប្រភពស្រាវជ្រាវ Korea Business Research Institute បានបង្ហាញឲ្យឃើញថា ក្រុមនារីល្បីៗមួយចំនួន ដូចជា Twice និង Red Velvet បានក្លាយជាក្រុមនារីដែលលក់អាល់ប៊ុមច្រើនបំផុតនៅក្នុងប្រទេសជប៉ុន ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមនារីទាំងនេះ និងមួយចំនួនទៀត បានក្លាយជាក្រុមដែលទទួលបានការស្តាប់បទចម្រៀងច្រើនបំផុតប្រចាំខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ផ្អែកតាមប្រភពបន្តបានឲ្យដឹងថា ក្រុមនារីល្បីៗមួយចំនួន បានទទួលការស្តាប់បទចម្រៀងរបស់ពួកគេប្រចាំខែច្រើនបំផុតនៅលើ Spotify ដែលជាហេតុធ្វើឲ្យពួកគេបានជាប់ឈ្មោះជាកំពូលក្រុមចម្រៀងនារីទាំង ១០ ប្រចាំខែកញ្ញានេះ៕
កុំឲ្យខាតពេលយូរ ចង់ដឹងថាមានក្រុមច្រៀងនារីណាខ្លះ តោះតាមដានខាងក្រោម៖
១. BLACKPINK
២. TWICE
៣. Red Velvet
៤. (G)I-DLE
៥. EVERGLOW
៦. MAMAMOO
៧. Itzy
៨. Momoland
៩. IZ*ONE
១០. EXID