អាមេរិក៖ ទីបំផុត ថ្ងៃដ៏ពិសេសរបស់តារាចម្រៀងប្រុសល្បីល្បាញ Justin Bieber ជាមួយនឹងតារាម៉ូដែលស្រី Hailey Baldwin បានមកដល់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពនិងរូបថតជាច្រើនត្រូវគេថតបាន បានឲ្យដឹងថា Justin និង Hailey បានរៀបចំប្រារព្ធធ្វើពិធីមង្គលការរបស់ពួកគេ នៅលើឆ្នេរសមុទ្រយ៉ាងរ៉ូមែនទិក ក្នុងរដ្ឋ California។ បន្ថែមពីនេះ ពួកគេក៏បានធ្វើដំណើរទៅកាន់ ទីតាំងរៀបការតាំងពីព្រឹកព្រលឹម ដើម្បីជួបអ្នករៀបចំចាត់ចែងកម្មវិធីរបស់ពួកគេ ហើយពួកគេក៏បានឆ្លៀតពេលជាទូកកម្សាន្ត ជាមួយនឹងគ្នាយ៉ាងសប្បាយរីករាយនៅឯទីនោះផងដែរ។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ Justin តែងតែដើរតាមពីក្រោយ មើលថែប្រពន្ធជាទីស្រលាញ់របស់លោក គ្រប់ជំហ៊ាន គួរឲ្យច្រណែនតែម្តង។
មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺគេបានសង្កេតឃើញការតុបតែងខ្លួនរបស់ Justin ក៏មានការប្រែប្រួលខ្លាំងខុសពីមុនដាច់ផងដែរ ពោលគឺលោកបានប្រែមកជាសង្ហាជាថ្មីក្នុងថ្ងៃរៀបការពិសេសរបស់ខ្លួន ជាមួយនឹងការលេងម៉ូតកាត់សក់ខ្លី ទឹកមុខស្រស់ស្រាយ និងបានស្លៀកពាក់យ៉ាងស្រស់សង្ហាសាកសមជាសុភាពបុរស ថែមទៀតផងដែរ។
គួរឲ្យដឹងផងដែរ ពិធីមង្គលការរវាងតារាវ័យក្មេងមួយគូនេះ ពួកគេបានរៀបចំជាលក្ខណៈបែបផ្ទាល់ខ្លួនបំផុត ពោលគឺមានការអញ្ចើញចូលរួម តែពីសំណាក់សាច់ញាតិក្រុមគ្រួសារ មិត្តភក្តិជិតស្និទ្ធដូចជាតារាម៉ូដែលស្រី Kendall Jenner កញ្ញា Katy Perry Drake Kenny Florida និងតារាល្បីៗជាច្រើននាក់ទៀត ក៏ដូចជាក្រុមអ្នកសារព័ត៌មានត្រឹមតែ២ទៅ៣នាក់តែប៉ុណ្ណោះផងដែរ៕