អាមេរិក៖ ថ្មីៗនេះ អ្នកគ្រូម្នាក់កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក្រោយពីគាត់បានជួយមើលថែទាំកូនតូចរបស់សិស្សស្រីម្នាក់ ដោយស្ពាយពីក្រោយខ្នង អំឡុងពេលកំពុងបង្រៀនក្នុងថ្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា អ្នកស្រី Cisse មានអាយុ៥១ឆ្នាំ ជាគ្រូបង្រៀនផ្នែកជីវវិទ្យានិងកាយវិភាគសាស្ត្រ នៅសកលវិទ្យាល័យ Georgia Gwinnett ក្នុងទីក្រុង Lawrenceville សហរដ្ឋអាមេរិក។
រូបថតមួយសន្លឹកត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយសរសេរថា៖
«ថ្ងៃនេះ សិស្សស្រីរបស់គាត់មិនមាននរណាម្នាក់ជួយមើលថែទាំកូនតូចនោះទេ ដូច្នេះក្នុងនាមជាម្ដាយមួយរូបដូចគ្នា គាត់បានបង្រៀនសិស្សទាំងអស់ក្នុងរយៈពេល៣ម៉ោង ដោយស្ពាយក្មេងតូចនៅពីក្រោយខ្នងនិងជួយបំបៅទៀតផង។»

ក្រោយពីរូបថតមួយសន្លឹកនោះមានភាពល្បីល្បាញរួចមក នៅក្នុងបទសម្ភាស៍មួយ អ្នកស្រី Cisse បាននិយាយថា៖
«សិស្សស្រីម្នាក់នោះ អវត្តមានក្នុងថ្នាក់ច្រើនដងមកហើយ ខ្ញុំមិនចង់ឲ្យនាងប្រលងធ្លាក់នោះទេ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តជួយមើលថែទាំកូនតូចរបស់នាង។ ជាគ្រូបង្រៀនម្នាក់ ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យសិស្សទទួលបានជោគជ័យ។ ខ្ញុំមិនចង់ឃើញពីភាពលំបាករបស់នាងទេ ខ្ញុំក៏ជាម្ដាយមួយរូបដែរ ដូច្នេះខ្ញុំដឹងថាវាលំបាកប៉ុណ្ណា។»
ទន្ទឹមនឹងនេះ មានមតិជាច្រើនបាននិយាយថា៖
«អរគុណណាស់សម្រាប់គំរូដ៏ល្អមួយនេះ។»
«អ្នកគ្រូគឺជាស្ត្រីដ៏អស្ចារ្យមួយរូបពិតមែន។»
«ទឹកចិត្តរបស់អ្នកគ្រូពោរពេញទៅដោយក្ដីស្រលាញ់និងការយល់ចិត្ត៕»
តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?
