មានសាច់មានឈាមណាស់ឥឡូវ! G-Dragon ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត ក្រោយឃើញរូបរាងលោកពេលនេះ

//s5.kh1.co/d5/d5ed16c90d16b3a86036161810147cb4b8119201.jpg
តារា & កម្សាន្ដ

 ៣០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ រយៈពេលជាងមួយឆ្នាំទៅហើយ ដែលអ្នកគាំទ្រមិនបានឃើញមុខតារាចម្រៀងរូបសង្ហាប្រចាំក្រុម BigBang លោក G-Dragon ចាប់តាំងពីលោកចូលខ្លួនហ្វឹកហាត់ទាហាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ រូបភាពមួយសន្លឹករបស់តារាប្រុសរូបនេះ ត្រូវ​បានលេចចេញនៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមែនទែន ក្រោយពីឃើញសភាពរបស់លោក G-Dragon ខុសប្លែកពីមុនស្ទើរតែមិនគួរឲ្យជឿ។

ក្នុងនោះដែរ អ្វីដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តនោះ នៅពេលនេះលោក G-Dragon ហាក់មានសាច់មានឈាមច្រើនជាងមុខ ដែលមើលទៅអាចឲ្យអ្នកគាំទ្រសន្និដ្ឋានបានថា រូបលោកនៅពេលនេះ គឺសុខសប្បាយ និងមានសុខភាពល្អជាមិនខាននោះទេ។

គួររម្លឹកដែរថា មិនយូរនោះទេ លោក G-Dragon នឹងបញ្ចប់ភារកិច្ចរបស់ខ្លួន ក្នុងការហ្វឹកហាត់ទាហានហើយ ដូច្នេះហើយអ្នកគាំទ្រជាច្រើនក៏កំពុងតែទន្ទឹមរង់ចាំមើលនូវការវិលត្រលប់របស់លោក មកឆាកតន្ត្រីវិញក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon
G-Dragon នៅពេលនេះ
G-Dragon នៅពេលនេះ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T