អូស្រ្ដាលី៖ ខណៈពេលដែល តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ ពាក់មី ចេញទៅសម្ដែងនៅក្រៅប្រទេស លើទឹកដី អូស្រ្ដាលី ជាមួយនឹងសិល្បករ សិល្បការិនីជាច្រើនរូបទៀតនោះធ្វើឲ្យបណ្ដាបងប្អូនខ្មែរដែលរស់នៅទីនោះ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀតនោះ នាយ ពាក់មី ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បងប្អូនខ្មែរ ដែលនៅទីនោះព្រមទាំងទទួលការគាំទ្រនូវការសម្ដែងយ៉ាងខ្លាំងថែមទៀតផង។
ជាក់ស្ដែង បើយោងទៅតាមការបង្ហោះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាយ ពាក់មី
ជាមួយនឹងរូបភាពកាលដែលខ្លួន ចូលប្រឡូកសិល្បៈកាលពីដំបូងៗ ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនឃើញហើយហួសចិត្តជាមួយនឹងរូបរាងរបស់លោក
និងក្នុងពេលបច្ចុប្បន្ននេះតែម្ដង។
នៅក្នុងបង្ហោះនោះផងដែរ នាយ ពាក់មី ក៏បានភ្ជាប់មកជាមួយនឹងការសរសេរថា៖
គួរឲ្យផងដែរថា បើទោះបីជានាយ ពាក់មី
ជាតារាកំប្លែងមានប្រជាប្រិយភាពខ្លាំងក្នុងពេលបច្ចុប្បន្ននេះក៏ពិតមែន តែខ្លួនមិនដែលភ្លេចពីគុណបុណ្យរបស់តារារៀមច្បងនោះទេ៕
តោះទៅទស្សនារូបភាពទាំងអស់គ្នា៖