អាមេរិក៖ បន្ទាប់ពីរយៈពេល៣ឆ្នាំ នៃការលែងលះគ្នាជាមួយតារាសម្តែងស្រីល្បីឈ្មោះ Angelina Jolie រួចមក ពេលនេះស្រាប់តែលេចឮនូវពាក្យចចាមអារ៉ាមថា Brad Pitt កំពុងតែមានការទាក់ទងស្នេហា ជាមួយនឹងអ្នកច្នៃម៉ូតគ្រឿងអលង្កាដ៏ល្បី Sat Hari Khalsa ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាម Us Weekly បានបញ្ជាក់ថា ពួកគេមិនមែនទើបតែមានការទាក់ទងគ្នានោះទេ។ ជាក់ស្តែង ពាក្យចចាមអារ៉ាមរវាងពួកគេទាំងពីរ គឺបានលេចឮតាំងពីឆ្នាំ២០១៨ មកម្ល៉េះ បន្ទាប់ពីបែកធ្លាយរូបរបស់ពួកគេនៅឯ Silverlake Conservatory ក្នុងកម្មវិធី Music Gala កាលពីពេលកន្លងមក។
ក្នុងពេលនោះគេឃើញថា ពួកគេទាំងពីរបានចំណាយពេល នៅពេលយប់អង្គុយជាមួយគ្នា សើច រួមទាំងនិយាយគ្នាយ៉ាងជិតស្និទ្ធទៀតផង។ ក៏ប៉ុន្តែទោះយ៉ាងណា បើតាមប្រភពខាងក្នុងបានឲ្យដឹងថា ពួកគេទាំងពីរពេលនេះ គឺមានទំនាក់ទំនងត្រឹមជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ មិនមានអ្វីលើសពីនេះច្រើនទៀតនោះទេ។
គួរបញ្ជាក់ផងដែរថា តារាសម្តែងប្រុសវ័យ ៥៤ឆ្នាំរូបនេះ គឺធ្លាប់បានរៀបការចំនួន ២លើក រួចមកហើយ។ លើកទីមួយនោះគឺ ជាមួយ Jennifer Aniston ក៏ប៉ុន្តែមង្គលការរបស់ពួកគេ បានត្រឹមតែ៥ឆ្នាំ ក៏បានចែកផ្លូវគ្នាទៅវិញ។ បន្ទាប់មក Brad Pitt ក៏បានទាក់ទង និងសម្រេចចិត្តរៀបការជាមួយ តារាសម្តែងស្រី Angelina Jolie ។ ក៏ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ក៏បានបញ្ចប់ទៅវិញ ត្រឹមរយៈពេលតែ២ឆ្នាំ៕