ផ្ទុះអាវុធ២គ្រាប់ នៅខាងក្រោយពេទ្យលោកសង្ឃ ខណ្ឌទួលគោក ដោយមិនដឹងមូលហេតុ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ

//s4.kh1.co/c3/c3147cae805135f8011e8f6aa06e6ac15bdea015.jpg
សង្គម

 ២៦-កញ្ញា-២០១៩ ៨ព្រឹក · ៦ ឆ្នាំមុន

(ភ្នំពេញ)៖ ផ្ទុះអាវុធ២គ្រាប់ នៅខាងក្រោយមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ដឹងមូលហេតុ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជិត២យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៦៥ កែងផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង មិនចាំម៉ាកបានបើកតាមបណ្ដោយផ្លូវ២៦៥ ក្នុងទិសដៅពីជើង ទៅត្បូង ដោយមិនដឹងថា មានរឿងអ្វីនោះទេស្រាប់តែលឺសំឡេងផ្ទុះអាវុធ២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗ អ្នកបើកបររថយន្តដែលបានធ្វើសកម្មភាពបាញ់បោះនោះ បានបើករត់ទៅបាត់ស្រមោលពីកន្លែងកើតហេតុបាត់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការគូសកំណត់អត្តសញ្ញា និងយកសំបកគ្រាប់ ដើម្បីស្រាវជ្រាវតាមរកជនដៃដល់ ដែលបានធ្វើសកម្មភាពបាញ់បោះយ៉ាងអាណាធិបតេយ្យនៅទីសាធារណៈ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

https://s4.kh1.co/__image/w=650,h=487,q=100/c3/c3147cae805135f8011e8f6aa06e6ac15bdea015.jpg
https://s4.kh1.co/__image/w=650,h=487,q=100/65/653ae2900da8efa742948dc40c77cf70e7761052.jpg
https://s6.kh1.co/__image/w=650,h=487,q=100/8e/8e2b24f77db38212e6e271adc8d8d885ee608636.jpg
https://s4.kh1.co/__image/w=650,h=487,q=100/99/994704192f9f48c2b87deb3172994625765bfa85.jpg

ប្រភព Fresh News

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/46/46949f783bb4cd9664b189651a9ba30422403672.jpg

ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ពីការចូលរួមជាអ្នកសង្កេតការណ៍ និងជួយលើផ្នែកបច្ចេកទេស ដើម្បីរួមចំណែកក្នុងការគាំទ្រលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

 ២២-សីហា-២០២៥ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T