ចិន៖ សត្វឆ្កែគឺជាសត្វមួយប្រភេទដែលមានការស្រលាញ់ទៅកាន់មនុស្ស និងគ្នាវាផងដែរ។ ជាក់ស្ដែង ថ្មីៗកន្លងទៅនេះ ឆ្កែមួយក្បាលត្រូវបានប្រទះឃើញ អង្គុយយាមមិត្តភក្ដិរបស់វាមិនព្រមទៅណា ក្រោយពីត្រូវរថយន្ដមួយគ្រឿងបុកងាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពបានឲ្យដឹងថា ឆ្កែមួយក្បាលនោះអង្គុយយាម និងព្យាយាមដាស់មិត្តភក្ដិរបស់វាដែលត្រូវរថយន្ដបុកងាប់ នៅពេលឆ្លងកាត់ផ្លូវ ដែលស្ថិតនៅក្នុងខេត្ត Guizhou ប្រទេសចិន។
ក្រោយមក អ្នកដំណើរដែលឆ្លងកាត់នៅទីនោះ បានលើកសាកសពឆ្កែទៅដាក់នៅចិញ្ចើមផ្លូវ ចៀសវាងមានអ្នកបើកបររថយន្ដមើលមិនឃើញ អាចនឹងកិនបន្ថែមទៀត។ ប្រហែល៣ម៉ោងកន្លងផុតទៅ ឆ្កែមួយក្បាលនោះនៅតែអង្គុយយាមមិត្តភក្ដិរបស់វាដដែល។ ឃើញដូច្នេះ ដោយអាណិតអាសូរ បុរស៣នាក់ដែលនៅជិតនោះបានលើកយកសាកសពឆ្កែទៅកប់ផងដែរ។

នារីម្នាក់ជាម្ចាស់ឆ្កែដែលត្រូវរថយន្ដបុកបានឲ្យដឹងថា ឆ្កែមួយក្បាលនោះគឺជាឆ្កែអនាថា តែងតែមកលេងជាមួយឆ្កែរបស់នាងជារៀងរាល់ថ្ងៃ។ ពួកវាទាំងពីរគឺជាមិត្តសម្លាញ់នឹងគ្នា។
ក្រោយពីរូបភាពបានបង្ហោះនៅលើបណ្ដាញសង្គមរួចមក មានមហាជនជាច្រើនចូលរួមសោកស្ដាយនិងបង្ហាញពីក្ដីអាណិតអាសូរទៅកាន់ឆ្កែទាំងពីរផងដែរ៕
សូមទស្សនារូបភាពបន្ថែមនិងវីដេអូខាងក្រោម៖


