កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីកន្លងទៅនេះ លោក Kim Young Min នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតកម្មSM បានជួបនិងពិភាក្សាជាមួយក្រុមហ៊ុន Hankyung Finance អំពីការធ្លាក់ចុះរបស់ក្រុមហ៊ុន និងការស្វែងរកផែនការថ្មី សម្រាប់ពេលអនាគតរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកគេទទួលស្គាល់ថា ការលក់របស់ផលិតកម្ម នៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០១៩ នេះ ហាក់ដូចជាធ្លាក់ចុះ។ ដូច្នេះហើយពួកគេនឹងចាប់ផ្ដើមគម្រោងការថ្មី ដើម្បីដោះស្រាយវិបត្តិនេះ នៅក្នុងឆ្នាំ ២០២០។
ទោះបីជាយ៉ាងនេះក្ដី លោក Kim Young Min នៅតែមានជំនឿជឿជាក់យ៉ាងមុតមាំថា ប្រសិនបើក្រុម EXO ក្រុម NCT និងក្រុម Red Velvet ចេញអាល់ប៊ុមនៅឆមាសទី២ នៃឆ្នាំ២០១៩ នេះ ពួកគេនឹងមិនមានបញ្ហាក្នុងការលក់ប្រចាំឆ្នាំនោះឡើយ។
ក្រុមហ៊ុនក៏បានបង្ហើបទៀតថា ពួកគេនឹងចាប់ផ្តើមបង្ហាញខ្លួន ក្រុមចម្រៀងថ្មី នៅឆ្នាំ២០២០ ខាងមុននេះហើយ៕
ទស្សនារូបភាពខាងក្រោម ៖