ភ្នំពេញ៖ វិស័យទឹកមាត់ត្រចៀកកាំ (សំបុកត្រចៀកកាំ) កំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំង ដោយសារតែមានប្រព័ន្ធផ្សព្វផ្សាយទូទំលាយ និងប្រជាពលរដ្ឋក៏មានការយល់ដឹងច្រើនអំពីសុខភាព។ ដូចនេះទើបភេសជ្ជៈទឹកមាត់ត្រចៀកកាំបានទទួលនូវការគាំទ្រ និងប្រជាប្រិយភាព ហើយតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក ក៏កើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទាំងនេះជាមូលហេតុដែលធ្វើឱ្យវិស័យ វិបុលត្រចៀកកាំ (សាងសង់ផ្ទះឱ្យសត្វត្រចៀកកាំ រស់នៅ និងផ្ដល់សំបុក ដែលផលិតពីទឹកមាត់ត្រចៀកកាំដ៏មានតម្លៃ) នឹងបន្តការកើនឡើងទៅទៀតក្នុងអំឡុងពេលខាងមុខ។ ប្រទេសកម្ពុជានៅមានការធ្វើផ្ទះត្រចៀកកាំមួយចំនួនធំផងដែរ ដែលមិនទាន់ទទួលបានភាពជោគជ័យ ឬមិនមានទទួលបានផលនៅឡើយ។ មូលហេតុទាំងអស់នេះបណ្ដាលមកពីការសាងសង់ផ្ទះត្រចៀកកាំខុសបច្ចេកទេស ។


ក្នុងពេលថ្មីៗនេះ ជួបជាមួយអ្នកបច្ចេកទេសកសាងផ្ទះត្រចៀកកាំបរទេសម្នាក់មកពីប្រទេសថៃ គឺ Mr. Sakda Vipaksongkrort លោក គឺជាអ្នកកសាង និងកែតម្រូវលក្ខណៈបច្ចេកទេសផ្ទះត្រចៀកកាំ ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងរយៈពេលកន្លងមកនេះ លោកបានផ្ដល់បច្ចេកទេសកសាងផ្ទះត្រចៀកកាំជាង ១០០ ខ្នង ហើយបានកែតម្រូវកំហុសបច្ចេកទេសផ្ទះត្រចៀកកាំចំនួន ៦០ ផ្ទះ ក្នុងនោះក៏មាន ១០ ផ្ទះនៅប្រទេសកម្ពុជាផងដែរ។

លោក Sakda សហការជាមួយក្រុមការងារផ្ទះត្រចៀកកាំខ្មែរ សង្កេតឃើញថា បន្ទាប់ពីកែហើយ គឺទទួលបានជោគជ័យលឿនគួរឱ្យភ្ញាក់ផ្អើល។ លទ្ធផលនេះទើបលោកទទួលបានការអញ្ជើញឱ្យមកធ្វើការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹង បច្ចេកទេសលើផ្នែកែសម្រួល ផ្ទះត្រចៀកកាំឱ្យទទួលបានទិន្នផលខ្ពស់ និងកើនឡើងជាលំដាប់។


ដើម្បីទទួលបានចំណេះដឹង និងបច្ចេកទេសលើវិស័យត្រចៀកកាំ សហព័ន្ធត្រចៀកកាំកម្ពុជានឹងបើកវគ្គបណ្ដុះបណ្ដាលមួយ ដែលនឹងរៀបចំឡើងនាពេលខាងមុខនេះ ក្រោមប្រធានបទ «ផ្ទះត្រចៀកកាំជោគជ័យ» ដែលមានរយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ នៅរាជធានីភ្នំពេញ ក្នុងសណ្ឋាគារ Himawari Hotel Apartments។

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅក្នុង Facebook page សម្ព័ន្ធត្រចៀកកាំកម្ពុជា ដែលមានឈ្មោះថា សម្ព័ន្ធត្រចៀកកាំកម្ពុជា ឬក៏អាចចុចចូល link នៅខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ និងវីដេអូបច្ចេកទេសក្នុងវិស័យត្រចៀកកាំនេះផងដែរ។
ចុះឈ្មោះកក់សំបុត្រតាមរយៈលេខទូរស័ព្ទ ០៩៥ ៥៣១ ០០០ / ០១២ ៩៣៨ ២៩៣ / ០៨៨ ៥៦ ៧៨ ៩៨៨៕