តិចនិកមិនសូវមានអ្នកដឹង ថែសម្ផស្សស្អាតដូចតារា តាមអ្នកជំនាញបង្ហាញ!

//s5.kh1.co/a9/a94f4d85a1edfb1cd2c1269f4995a2faf10756f4.jpg
នារី

 ២៤-កញ្ញា-២០១៩ ៩ព្រឹក · ៦ ឆ្នាំមុន

គ្នា​យើង​អាច​ធ្លាប់​ឆ្ងល់​ថា អ្នក​ខ្លះ​អាយុ​ច្រើន តែ​សម្រស់​នៅ​តែ​ចាំមិន​ចាស់​តាម​វ័យ ហើយ​អ្នក​ខ្លះ​ទៀត​ដូច​តារា​ ​នេះ​ក៏​ព្រោះ​កត្តា​រួម​ផ្សំ​ជា​ច្រើន មាន​ទាំង​កត្តា​ពី​ធម្មជាតិ និង​​គន្លឹះ​ថែរក្សា​សម្ផស្ស​មួយ​ចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​មួយ​គ្នា​នេះវេប​សាយ​ Bright Side បាន​ដក​ស្រង់​គន្លឹះ​រក្សា​សម្រស់​មួយ​ចំនួន​ពី​អ្នក​ជំនាញ រក្សា​សម្ផស្ស​​ផ្ទាល់​ខ្លួន​របស់​តារា​ល្បី​ៗ​ជា​ច្រើន​ លើពិភព​លោក​មក​​ ដើម្បី​ជា​ការ​ចែក​រំលែក សម្រាប់​អ្នក​ស្រឡាញ់ និង​ថែ​​រក្សា​សម្ផស្ស​ឲ្យ​ស្អាត ​៖

១. អត្ថប្រយោជន៍​ឡេ​ការពារ​កម្តៅ​ថ្ងៃអ្នក​ស្រី Mamie McDonald អ្នក​ជំនាញ​រក្សា​សម្ផស្ស​​ផ្ទាល់​ខ្លួន​ របស់​តារា​ចម្រៀង​ល្បី​អាមេរិក Madonna បាន​​​ឲ្យ​ដឹង​ថា ស្បែក​ស្រស់​ស្អាត និង​​​សុខភាព​ល្អ គឺ​មក​ពី​ទម្លាប់​ប្រើ​ឡេ​ការពារ​ស្បែក​ពី​កម្តៅ​ព្រះ​អាទិត្យ មួយ​ភាគ​ធំ។ ស្រប​ជា​មួយ​ទម្លាប់​ប្រើ​ប្រាស់​ល្អ​បែប​នេះ​ហើយ លោក​វេជ្ជបណ្ឌិត Lancer ដែល​ជា​អ្នក​ជំនាញ​ថែ​សម្ផស្ស​សម្រាប់​តារា​ផង​នោះ បាន​ណែ​នាំ​ ឲ្យ​ប្រើ​ឡេ​ការពារ​ពន្លឺ​ព្រះ​អាទិត្យ​ដែល​មាន​កម្រិត​​ការពារ​ពន្លឺ​ព្រះ​អាទិត្យ SPF (Sun Protection Factor) មិន​តិច​ជាង​កម្រិត​៣០ ដែល​​មាន​បង្ហាញ​លើ សំបក​ផលិតផល។

២. ថែ​រក្សា​ផ្នែក​ត្រង់​ ក របស់​អ្នកជា​ផ្នែក​សំខាន់​មួយ​នៃ​សម្ផស្ស ពិសេស​សម្រាប់​សុភាព​នារី​។ អ្នក​ជំនាញ​បាន​និយាយ​ថា ជា​រឿង​សំខាន់​ដែល​ត្រូវ​ថែ​ស្បែក​ត្រង់​ផ្នែក​ក ដូច​ជា​ផលិតផល​លាប​ឲ្យ​ស​ស្អាត ព្រោះ​ថា វា​ជួយ​លើក​សម្រស់ និង​មើល​ទៅ​​​ក្មេង​ជាង​វ័យ។

៣. ដុស​ស្បែក នឹង​ទឹកកកលោក​វេជ្ជបណ្ឌិត​​ថែ​រក្សា​សម្ផស្ស​ ប្រចាំ​នៅ​ទី​ក្រុង Santa Monica រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាន​​ណែ​នាំ​ថា ការ​ដុស​ទឹកកក​លើ​ស្បែក​​មុខ ត្រឹម​តែ​ពីរ​-បី​វិនាទី នឹង​សម្អាត​​ជាតិ​​ស្រអាប់​ចេញ​ពី​ស្បែក បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។ ហើយ​វិធី​សាមញ្ញ​នេះ ធ្វើ​ឲ្យ​ស្បែក​អ្នក​ចាប់​ភ្លឺ​រលោង​ស្អាត​បាន។

៤​. រក្សា​ទុក​ផលិត​ផល​រក្សា​សម្ផស្ស​ឲ្យ​បាន​ត្រឹម​ត្រូវ​លោក​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ផស្ស Debra Jaliman បាន​លើក​ឡើង​ថា ការ​ចេះ​រក្សា​ទុក​ផលិត​ផល​រក្សា​ស្បែក​ឲ្យ​បាន​ល្អ ជា​ចំណែក​​សំខាន់​មួយ​នៃ​ការ​ថែ​សម្ផស្ស​ផង​ដែរ។ លោក​បាន​ណែ​នាំ​ថា ផលិត​ផល​ណា​ដែល​​ត្រូវ​ប្រើ​យូរ​ៗ​ម្តង គប្បី​​ទុក​ដាក់​នៅ​ក្នុង​ទូ​ដែល​មាន​ភាព​ត្រជាក់ ទើប​មិន​ធ្វើ​ឲ្យ​​ផលិត​ផល​នោះ​ឆាប់​ខូច។

៥. សម្អាត​វត្ថុ​​ដែល​យើង​ត្រូវ​ប៉ះ​ និង​ស្បែក​យើង​ឲ្យ​ស្អាតរាប់​តាំង​ពី ទូរសព្ទ​ពេល​និយាយ​​កៀក​នឹង​ស្បែក​មុខ ស្រោម​ពូក ស្រោម​ខ្នើយ សុទ្ធសឹង​តែ​វត្ថុ​ប្រើ​ប្រាស់ ដែល​ចាំ​បាច់​ប៉ះ​ពាល់​នឹង​ស្បែក​យើង ដូច​នេះ គប្បី​អនាម័យ​ សម្អាត​​របស់​ទាំង​នោះ​ឲ្យ​បាន​ស្អាត​ៗ​។

៦. ម៉ាស្សា​មុខ ជួយ​កម្ចាត់​ប្រឡង់​ខ្មៅ​ជុំ​វិញ​ភ្នែកអ្នក​ជំនាញ​បាន​លើក​ឡើង​ថា ការ​ម៉ាស្សា​មុខ ក៏​ជា​វិធី​មួយ ធ្វើ​ឲ្យ​សម្រស់​​នៅ​ថិត​ថេរ​ស្អាត​បាន​ផង​ដែរ ដោយ​វិធី​នេះ អាច​ជួយ​បំបាត់​ស្នាម​ជាំ​ខ្មៅ លើ​ប្រឡង់​ភ្នែក​បាន​ទៀត​ផង តែ​ត្រូវ​ប្រាកដ​ថា អ្នក​ទៅ​កន្លែង​ម៉ាស្សា​ដែល​មាន​វិជ្ជាជីវៈ​​ត្រឹម​ត្រូវ។

៧. គួរ​ដោះ​អាវ​ក្នុង​ (អាវ​ទ្រនាប់) ​ចេញ ពេល​ចូល​គេង

សម្រាប់​សុភាព​នារី អ្នក​អាច​នឹង​ព្យាយាម​បង្កើត​ទម្លាប់​នេះ ពេល​ដឹង​ពី​អត្ថប្រយោជន៍​​​​​​របស់​វា។ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ការ​​ពាក់​អាវ​ទ្រនាប់ ពិសេស​ពេល​គេង អាច​បង្ក​ជា​បញ្ហា​រាំង​ស្ទះ​ដល់​លំហូរ​ឈាម​រត់ ជា​ហេតុ​អាច​បង្ក​ជា​បញ្ហា​សុខភាព​ផ្សេង​ៗ។ ហើយ​មួយ​វិញ​ទៀត ចំពោះ​អាវ​ទ្រនាប់​ដែល​តឹង​រឹប នឹង​អាច​បង្ក​ឲ្យ​ស្បែក​ក្រហាយ ជាំ​ខ្មៅ​ ចេញ​ជា​ស្នាម​បាន​ផង​ដែរ ដូច​នេះ​​ជា​ដំណោះ​ស្រាយ គប្បី​ដោះ​វា​ចេញ ពេល​ចូល​​គេង៕ ​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T