កណ្ដាល៖ ក្នុងពេលបច្ចុប្បន្ននេះតារាចម្រៀងប្រុស ដែលទទួលបានការពេញនិយមខ្លាំងពីសំណាក់មិត្តៗយុវវ័យ ជាមួយនឹងបទចម្រៀងបែបមនោសញ្ចេតនារបស់ខ្លួននោះគឺ លោក ឆន សុវណ្ណរាជ គ្រប់អត្ថន័យ សុទ្ធតែត្រូវរឿងរបស់អ្នកគាំទ្រទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លើសពីនេះទៅទៀតនោះមិនត្រឹមតែការងារសិល្បៈរបស់លោកនោះទេ សូម្បីតែសកម្មភាពប្រចាំថ្ងៃរបស់លោក
ឆន សុវណ្ណរាជ ក៏ត្រូវបានបណ្ដាអ្នកគាំទ្រ តាមដានមិនរំលងនោះទេ។
ជាក់ស្ដែង កាលពីម្សិលមិញនេះ
នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក ឆន សុវណ្ណរាជ
បានបង្ហោះរូបភាពជាច្រើនក្នុងកម្សាន្តជាមួយនឹងក្រុមគ្រួសារ។
ក្នុងនោះផងដែរ លោក ឆន សុវណ្ណរាជ ក៏បានបង្ហាញទេសភាពជាច្រើនមើលទៅពិតជាស្រស់ស្រាយ អមជាមួយនឹងស្នាមញញឹមចេញពីចិត្ត ធ្វើឲ្យតារាចម្រៀងប្រុសរូបនេះមើលទៅពិតជាមានសុភមង្គលខ្លាំងតែម្ដង៕
តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖