កូរ៉េខាងត្បូង ៖ ថ្មីៗនេះ វិទ្យាស្ថាន Korean Business Research របស់កូរ៉េ ទើបតែបានបង្ហាញពីចំណាត់ថ្នាក់ តារាស្រីល្បីៗ ដែលមានប្រជាប្រិយភាពបំផុតប្រចាំខែនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណាត់ថ្នាក់នេះត្រូវបានកំណត់ តាមរយៈការវិភាគរបស់មហាជន ក៏ដូចជាម្ចាស់ម៉ាកប៊្រេនល្បីៗកាលពីកំឡុងថ្ងៃទី២០ ខែសីហា រហូតដល់ថ្ងៃទី២១ ខែកញ្ញា។
លទ្ធផលប្រចាំខែនេះ ពិតជាមានការផ្លាស់ប្ដូរខ្លាំង ខុសពីខែមុនៗ សូម្បីតែហ្វេនៗក៏ភ្ញាក់ផ្អើលមិនតិចដែរ ដោយសារតែតារាស្រីល្បីៗ ដែលធ្លាប់តែគ្រងតំណែងលេខមួយ បែរជាធ្លាក់តំណែងទៅវិញ ចំណែកអ្នកដែលមិនជាប់ក្នុងលំដាប់កំពូលកាលពីមុន ពេលនេះបែរជាបានមកគ្រងដំណែងកំពូលៗទៅវិញ៕
បើប្រិយមិត្តចង់ជ្រាបច្បាស់ តោះមកទស្សនារូបភាពខាងក្រោមនេះ ៖
១. Hwasa ក្រុម MAMAMOO
២. IU
៣. Park Na Rae
៤. Taeyeon ក្រុម Girls’ Generation
៥. Irene ក្រុម Red Velvet