ភ្នំពេញ៖ តារាសម្តែងប្រុស សេង មង្គល កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងមួយរយៈចុងក្រោយនេះ ជាមួយនឹងការងារសម្តែងរបស់លោក និងថតស្ពតនានា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលចាប់អារម្មណ៍ អាចនិយាយបានថា លោក ជាមនុស្សម្នាក់ ដែលមានសំណាងត្រង់ថា មិនត្រឹមតែមានមុខមាត់ស្រស់ស្អាត ស្រស់សង្ហានោះទេ សូម្បីតែអត្តចរិតឬកពារ ក៏សមរម្យ ស្លូតបូតផងដែរ ធ្វើឲ្យមហាជន មានការស្រលាញ់ ពេញចិត្តលើរូបលោកយ៉ាងខ្លាំង។ ជាពិសេស រូបលោក ក៏មានការសិក្សាបានជ្រៅជ្រះមិនធម្មតា ដែលអាចចេះភាសាច្រើនគួរសមផងដែរ ដែលលោកអាចប្រើប្រាស់ភាសា ក្នុងការធ្វើជាពិធីករ ប៉ុន្មានភាសា បានយ៉ាងស្ទាត់ជំនាញ។
ដូច្នេះជារឿងមួយដែលគួរឲ្យសរសើរដែលថា មិនត្រឹមតែមានរាងកាយរឹងមាំ ស្រស់ស្អាត ថែមទាំងមិនដែលមានរឿងអាស្រូវអ្វីនោះឡើយ តាំងពីចូលសិល្បៈមកទល់ពេលនេះ ព្រោះភាគច្រើន តារានីមួយៗ មិនអាចល្អឥតខ្ចោះ ទាំងព្រម បែបនេះ ដូចលោក សេង មង្គលនោះទេ៕