Arsenal ចង់បានកីឡាកររបស់ PSG ១រូបដែលទើបតែស៊ុតបញ្ចូលទី Real Madrid ថ្មីៗនេះ

//s6.kh1.co/8a/8afcf23275b500d3d68eec0b4fbfeb106542ad71.jpg
កីទ្បា

 ២១-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្រោយស៊ុតបញ្ចូលទីក្រុម Real Madrid ១គ្រាប់ថ្មីៗនេះ កីឡាករ Thomas Meunier ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិប Arsenal។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Thomas Meunier បានសារភាពថា ខ្លួនពិតជាខកចិត្តចំពោះកង្វះពេលវេលាលេងរបស់ខ្លួនសម្រាប់ក្រុម PSG ចំពេលដែលមានការសង្ស័យថា Arsenal អាចនឹងទាក់ទងខ្សែការពាររូបនេះទៅលេងនៅ Emirates Stadium ។

  កីឡាករ Thomas Meunier ក្រោយស៊ុតបញ្ចូលទីក្រុម Real Madrid
  កីឡាករ Thomas Meunier ក្រោយស៊ុតបញ្ចូលទីក្រុម Real Madrid

ខ្សែការពារស្លាបស្ដាំវ័យ ២៨ឆ្នាំរូបនេះ រកបាន១គ្រាប់ដោយយកជ័យជម្នះក្នុងលទ្ធផល ៣-០ ទៅលើ Real Madrid ក្នុងពានរង្វាន់ Champions League កាលពីថ្ងៃពុធ កន្លងទៅនេះ។

ក្រុមកាំភ្លើងធំ Arsenal ឥឡូវនេះកំពុងត្រូវការកីឡាករ១រូប ដើម្បីពង្រឹងតំបន់ការពារបន្ថែម ដោយសម្លឹងឃើញការផ្ទេរយកកីឡាករ Meunier នៅខែមករា ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា កិច្ចសន្យារបស់កីឡាករវ័យ ២៨ឆ្នាំរូបនេះ នឹងផុតកំណត់នៅរដូវក្ដៅខាងមុខនេះ ដូចនេះវាជាសញ្ញាមួយបង្ហាញថា Arsenal មានភាគរយខ្ពស់ក្នុងការចូលចែចូវយកកីឡាកររូបនេះពី PSG នៅខែមករា ខាងមុខនេះ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T