ភ្នំពេញ៖ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ កាលពីម្សិលមិញក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្លិបបាល់ទាត់ភ្នំពេញក្រោន តាមរយៈបាល់កាត់សេចក្ដី ១១ម៉ែត្រ ក្រោយចប់ការប្រកួត ៩០នាទីក្រុមទាំងពីរបានត្រឹមលទ្ធផលស្មើគ្នា ០-០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតពេញ ៩០នាទីក្រុមទាំងពីរមិនអាចទម្លុះសំណាញ់ទីបានរៀងៗខ្លួន ក្រោយសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំង និងមានឱកាសទាត់ទីល្អជាច្រើនដងក្ដី ប៉ុន្តែសុទ្ធតែត្រូវបានសង្រ្កោះពីអ្នកចាំទី ទើបធ្វើឲ្យការប្រកួតអូសបន្លាយដល់វគ្គទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ។
យ៉ាងណាលទ្ធផ្លូវការ ភ្នំពេញក្រោន បានចាញ់ព្រះខ័នរាជស្វាយរៀង ដោយបាល់១១ម៉ែត្រកាត់សេចក្ដី ក្នុងលទ្ធផល ៥-៤ ។
គួរបញ្ជាក់ផងដែរថា ជ័យជម្នះនេះបានធ្វើឲ្យព្រះខ័នរាជស្វាយរៀង ឡើងទៅជួបជាមួយបឹងកេត ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងស្វែងរកជើងឯកពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៩៕
សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖