កូរ៉េខាងត្បូង ៖ បន្ទាប់ពីស្ងប់ស្ងាត់រឿងអាស្រូវប៉ុន្មានថ្ងៃ ថ្មីៗនេះតារាសម្ដែងស្រីល្បីឈ្មោះ Goo Hye Sun បានបង្ហើបប្រាប់ហ្វេនៗ តាមរយៈបណ្ដាញសង្គមថា នាងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរហូតមកដល់ពេលនេះ វាមានរយៈពេល ៣សប្ដាហ៍ហើយដែលនាងសំងំសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យ។
Goo Hye Sun បានបង្ហោះរូបភាពថ្មីនៅលើ Instagram ដើម្បីផ្សព្វផ្សាយអំពីសៀវភៅថ្មីចុងក្រោយបង្អស់ ដែលគ្រោងនឹងចេញលក់ឆាប់ៗនេះ មានចំណងជើងថា You Are My Pet ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ នាងក៏បានបង្ហាញហ្វេនៗផងដែរថា ពេលនេះនាងកំពុងតែស្នាក់នៅមន្ទីរពេទ្យ ដោយបង្ហោះរូបសៀវភៅ ភ្ជាប់ជាមួយនឹងដៃដែលជាប់សេរ៉ូម។
ដំណឹងនេះធ្វើឲ្យហ្វេនៗ មានការព្រួយប្រាម្ភយ៉ាងខ្លាំង ដោយសារតែមួយរយៈក្រោយមកនេះ នាងមានបញ្ហាឥតឈប់ឈរ ជាពិសេសបន្ទាប់ពីផ្ទុះដំណឹងលែងលះ ជាមួយស្វាមីជាតារាសម្ដែងប្រុសល្បីឈ្មោះ៕
ទស្សនារូបភាពខាងក្រោម ៖