កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាចម្រៀងជនជាតិថៃដ៏ល្បីនាង Lalisa Manoban សមាជិកក្រុម BLACKPINK បានធ្វើរឿងដ៏គួរឲ្យសរសើរសម្រាប់ប្រទេសខ្លួន ដោយរូបនាងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្ត Ubon Ratchathani ប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្អែកតាមប្រភពបន្តបានឲ្យដឹងថា Lisa បានបរិច្ចាគលុយចំនួន ១០ម៉ឺនបាត ដែលស្មើប្រមាណជាង ៣ពាន់ដុល្លារអាមេរិក។ អ្វីដែលពិសេសនោះ សម្រាប់ការបរិច្ចាគនេះនាង Lisa មិនបានបញ្ចេញឈ្មោះនាងថាជាអ្នកធ្វើនោះទេ ហើយនាងក៏មិនរំពឹងថា នឹងត្រូវអ្នកសារព័ត៌មានចុះផ្សាយពីរឿងនេះដែរ។
ក្នុងនោះដែរ មនុស្សដែលតំណាងឲ្យ Lisa បាននិយាយបែបនេះថា៖
“Lisa សង្ឃឹមថាជំនួយបន្តិចបន្ទួចនេះ នឹងអាចជួយទៅដល់អ្នករងទុក្ខដោយសារទឹកជំនន់បានខ្លះ”។
គួររម្លឹកដែរថា បច្ចុប្បន្ននៅក្នុងខេត្ត Ubon Ratchathani កំពុងតែមានស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយហេតុការណ៍នេះមិនដែលកើតឡើងទាល់តែសោះក្នុងរយៈពេល ១៧ ឆ្នាំមកនេះ។ ហើយគ្រោះធម្មជាតិនេះ បានជះឥទ្ធិពលដល់ជនរងគ្រោះជាង ៤០ ម៉ឺនគ្រួសារ ដែលរស់នៅក្នុង៧ពាន់ភូមិ៕



