កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីល្បីឈ្មោះលំដាប់អន្តរជាតិ Rihanna បានរៀបចំធ្វើនូវកម្មវិធីជប់លៀងបែបឯកជនមួយ សម្រាប់ប៊្រេនគ្រឿងសម្អាង Fenty Beauty នៅឯទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីជា មានភាពចម្រូងចម្រាងបន្តិចបន្តួចដោយសារតែ Rihanna បានមកដល់កន្លែងធ្វើកម្មវិធីយឺតរហូតដល់ទៅជាង២ម៉ោង បណ្តាឲ្យភ្ញៀវចូលរួមមានការរអ៊ូរទាំយ៉ាងណាក្តី ប៉ុន្តែកម្មវិធីក៏បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យផងដែរ។
មិនតែប៉ុណ្ណោះ កត្តាមួយដ៏សំខាន់ ដែលធ្វើឲ្យកម្មវិធីមួយនេះ កាន់តែក្លាយជាទីចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់មហាជន ជាពិសេសគឺ នៅលើបណ្តាប្រព័ន្ធផ្សព្វផ្សាយទៀតនោះ គឺមានវត្តមានចូលរួមពីតារាចម្រៀងស្រីកំពុងមានប្រជាប្រិយភាព Jennie សមាជិកក្រុម BLACKPINK តែម្តង។
ជាការពិតណាស់ Jennie ត្រូវបានប្រជាជនកូរ៉េគ្រប់គ្នាស្គាល់នាងថា ជាតារាស្រីដែលមានឥទ្ធិពលខ្លាំង ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត ប្រចាំវិស័យសិល្បៈ Kpop ជំនាន់ទី៣ ហើយការចូលរួមនៅក្នុងកម្មវិធីជប់លៀងបែបឯកជនរបស់ Rihanna លើកនេះ ក៏កាន់តែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារកន្លងមក Jennie ធ្លាប់បង្ហាញក្តីស្រលាញ់ និងបានសារភាពត្រង់ៗថា នាងគឺជាអ្នកគាំទ្រផ្កាប់មុខរបស់ Rihanna តែម្តង។
ហើយអាចនិយាយបានថា នេះគឺលើកទី១ហើយ ដែល Jennie បានជួប Idol ក្នុងដួងចិត្តខ្លួន នៅខាងក្រៅបែបនេះ មិនតែប៉ុណ្ណោះ គេសង្កេតឃើញថា Jennie និង Rihanna ក៏បានបង្ហាញពីភាពរួសរាយរាក់ទាក់ដាក់គ្នា និងជាពិសេសថែមទាំងបានថតរូបជាមួយគ្នា ជាមួយនឹងទឹកមុខពោរពេញទៅដោយស្នាមញញឹម និងក្តីរំភើបចិត្តថែមទៀតផងដែរ៕