ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្ននេះឆ្នាំ២០១៩ ជិតចូល២០២០យ៉ាងណាក្តី ក៏ប៉ុន្តែទំនៀមទំលាប់ប្រពៃណីខ្មែរជាច្រើន នៅតែមានការអនុវត្តច្រើនគួរឲ្យសរសើរ មិនថាពេលរៀបការ និងពិធីផ្សេងៗជាច្រើននោះទេ ជាពិសេសគឺការធ្វើពិធីរៀបការជូនដល់កូនភ្លោះប្រុសស្រីតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តាមប្រពៃណីខ្មែរគឺត្រូវតែរៀបចំពិធីមង្គលការដល់កូនភ្លោះប្រុសស្រីដែលបានកើតរួមផ្ទៃតែមួយ ដោយសារតែគេគិតថា កាលពីជាតិមុនពួកគេគឺជាគូស្នេហ៍នឹងគ្នា ដែលផ្សងជួបគ្នាគ្រប់ជាតិយ៉ាងដូច្នោះ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ អតីតតារាសម្តែងស្រី អ្នកនាង ព្រំ រដ្ឋា ដែលបានបាត់មុខពីសិល្បៈច្រើនឆ្នាំ បានរៀបចំពិធីយ៉ាងអធិកអធមជូនក្មួយៗ ដែលជាកូនភ្លោះ។ ដោយក្នុងនោះឃើញថាកម្មវិធីបានប្រពឹត្តឡើងយ៉ាងពោរពេញដោយភាពរីករាយ កូនកំលោះក្រមុំវ័យក្មេងពិតជាមានស្នាមញញឹមយ៉ាងសប្បាយចិត្ត។
ជាមួយនឹងទិដ្ឋភាពមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរដល់ ការរៀបការដល់កូនភ្លោះមួយគូនេះ ជាមួយនឹងការបំពេញបំណងកាលពីជាតិមុន៕
សូមទស្សនារូបភាពខាងក្រោមនេះ៖