ហួសចិត្ត អត់ចេះខ្មាសគេ! ភ្ញៀវឈ្លោះគ្នាផ្អើលរោងការ ដោយសារតែ ខឹងចាប់ម្ហូបយកញ៉ាំតែឯងច្រើនពេក (មានវីដេអូ)

//s4.kh1.co/9e/9e1a57564c692542195283671f08e4f066495b4e.jpg
សង្គម

 ១៩-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ មហាជន អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្ដែងការហួសចិត្តយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានគេថតបង្ហោះចែកចាយ នូវសកម្មភាពភ្ញៀវ២នាក់ បានឈ្លោះប្រកែកគ្នាក្នុងរោងការ ដោយសារតែរឿងចាប់ម្ហូបយកទៅញ៉ាំតែឯងច្រើនពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើតាមប្រភពបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងនៅក្នុងពិធីមង្គលការមួយ ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ និងត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្តាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបនោះ គេមើលឃើញថា ដំបូងឡើយ ស្រ្តីជាភ្ញៀវចូលរួមក្នុងពិធីនោះម្នាក់ បានចោទប្រកាន់ទៅលើស្រ្តីជាភ្ញៀវម្នាក់ទៀត ដែលពាក់រ៉ូបពណ៌ខៀវថា បានចាប់យកម្ហូបឆ្ងាញ់ដាក់ចានយកទៅញ៉ាំច្រើនតែឯង (Beef Rendang ឬសាច់គោការី ម្ហូបដ៏មានប្រជាប្រិយភាពរបស់ប្រទេសឥណ្ឌូនេស៊ី) ពីតុអាហារប៊ូហ្វេ ហាក់ទាំងមិនក្រែងចិត្តភ្ញៀវដទៃសោះ។

ស្រ្តីដែលចោទប្រកាន់គេដំបូងនោះបាននិយាយថា៖

«អ្នកឯងមិនចេះខ្មាសគេទេអី? ពិតជាគ្មានមាយាទមែន!។ អ្នកឯងចង់ហូបតែឯងឲ្យអស់មួយភូមិហ្នឹងមែន?» ។

ឯស្រ្តីពាក់រ៉ូបខៀវក៏បានឆ្លើយតប និងលេងទឹកមុខយ៉ាងឡូយវិញថា៖

«ទើសស្អីអ្នកឯង ខ្ញុំចង់ធ្វើស្អី ស្រេចតែខ្ញុំ! ហៃចុះអ្នកឯងដើរមកកាត់ជួរគេនោះម៉េចវិញ?» ។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ក្រោយមក ស្រ្តីទាំងពីរក៏បានតពាក្យតសម្ដីគ្នាជាហូរហែ និងបានរុញច្រានគ្នាទៅវិញមក ស្រែកឮៗរហូតកាន់តែធ្វើឲ្យផ្អើលដល់ភ្ញៀវដទៃទៀតតែម្តង។

បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងរឿងរ៉ាវខាងលើនេះ គេមិនច្បាស់ទេថា ក្រោយកើតហេតុ ជម្លោះមួយនេះនឹងទៅជាយ៉ាងណា ឬមានការដោះស្រាយគ្នាបែបណានោះទេ។

ទន្ទឹមនឹងនេះ ក៏មានមហាជន អ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពដែលមើលទៅ ហាក់គ្មានសីលធម៌បែបនេះ ដែលបង្កជាការរំខានដល់អ្នកដទៃ និងជាពិសេសនោះ ធ្វើឲ្យខូចខាត ឬរំខានដល់ក្នុងថ្ងៃមង្គលការរបស់គេតែម្តង។

អ្នកខ្លះបានបញ្ចេញមតិបែបលេងសើចថា៖

«Rendang (ឈ្មោះម្ហូប) គឺជាជីវិត។ Rendang គឺជាការប្រយុទ្ធគ្នាដ៏មានតម្លៃ។ Redang គឺជាអ្វីៗទាំងអស់» ។

«កុំឈ្លោះគ្នាមុខ Rendang បែបនេះ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

វីដេអូឃ្លីបក្នុងថ្ងៃកើតហេតុ
វីដេអូឃ្លីបក្នុងថ្ងៃកើតហេតុ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T