អង់គ្លេស៖ ការប្រកួតបើកឆាកពានរង្វាន់ UEFA Champions League ពូល H របស់ក្រុមតោខៀវ Chelsea ត្រូវទទួលរងបរាជ័យ ដោយត្រូវក្រុមភ្ញៀវមកពីអេស្ប៉ាញ Valencia យកឈ្នះក្នុងលទ្ធផល ១ទល់នឹង០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់ជិត ៤ម៉ឺននាក់នៅកីឡដ្ឋាន Stamford Bridge អ្នកចាត់ការទូទៅរបស់ Chelsea លោក Franck Lampard មិនអាចរក ៣ពិន្ទុឲ្យក្រុមរបស់ខ្លួនបានោះទេ សម្រាប់ការប្រកួតលើកទី១ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ UEFA Champions League រដូវកាលនេះ។
គ្រាប់ជ័យជម្នះរបស់ Valencia រកបានក្នុងវគ្គទីពីរនៅនាទី ៧៤ ដោយកីឡាករ Rodrigo។ ១៣នាទីបន្ទាប់មក Chelsea ក៏មានឱកាសក្នុងការរកគ្រាប់បាល់តាមស្មើតាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រ ក្រោយបាល់ប៉ះដៃខ្សែការពាររបស់ Valencia ប៉ុន្តែខ្សែបម្រើជម្រើសជាតិអង់គ្លេស Ross Barkley ធ្វើមិនបានសម្រេច។
លទ្ធផលមួយគូទៀតក្នុងពូល H ជាមួយគ្នានេះគឺ ជើងឯកហូឡង់ Ajax បានលត់ក្រុមមកពីបារាំង Lille ក្នុងលទ្ធផល ៣ទល់នឹង0៕
សូមទស្សនាវីដេអូ Highlight រវាង Chelsea និង Valencia នៅខាងក្រោម៖