ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាសម្តែងស្រីវ័យក្មេង សិទ្ធី នីកា បង្ហាញរូបភាពលក្ខណៈគ្រួសារ កំពុងពរពោះប៉ុន្មានខែក្នុងផ្ទៃជាមួយនឹងស្វាមីដែលជាសែរាជ្រវង្ស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំណឹងមួយនេះបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជាមិននឹកស្មាន និងSurprise យ៉ាងខ្លាំង ព្រោះស្ងាត់ៗស្រាប់តែនាងបានបញ្ចេញជាសាធារណៈបែបនេះ។ ក៏ប៉ុន្តែបើងាកមកមើលការតែងខ្លួនរបស់អ្នកម្តាយរូបនេះវិញ ឃើញថានាងតែងខ្លួនបែបសាមញ្ញាៗ មើលសឹងមិនដឹងថានាងកំពុងតែពរពោះកូនក្នុងផ្ទៃនោះទេ។
ដោយក្នុងនោះ នាងតែងតែធ្វើខ្លួនស្លៀកពាក់បែបសាមញ្ញាខោ កាប៊យអាវយឺតធម្មតា ស្របពេលដែលអ្នកម្តាយដែលកំពុងតែពរពោះមួយចំនួន នាំគ្នាតែងខ្លួនក្នុងឈុតរ៉ូបរលុងៗដើម្បីងាយស្រួល ដល់កូនក្នុងផ្ទៃ។
តែទោះជាយ៉ាងណាក្តី នៅពេលដែលនាងតែងខ្លួនបែបនេះ បានទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រ ខណៈពេលដែលពោះនាងកាន់តែធំយ៉ាងណាក្តី តែងការលេងខ្លូនពិតជាមើលសឹងតែមិនដឹងនោះទេ ថានាងកំពុងតែពរពោះ៕
ប្រិយមិត្តយល់យ៉ាងណាដែ? សូមទស្សនារូបភាពខាងក្រោមនេះ៖