អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់បិសាចក្រហម Manchester United លោក Ole Gunnar Solskjaer ត្រូវបានរាយការណ៍មកថាបានបង្ហាញអារម្មណ៍ត្រេកត្រអាលក្នុងការនាំយកជម្រើសជាតិអង់គ្លេស ៣រូបរួមមាន Callum Wilson, Jadon Sancho និង James Maddison សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយចូលខ្លួនមកដឹកនាំ Man UTD ជាផ្លូវការលោក Ole បាននាំយកកីឡាករឆ្នើម ៣រូបហើយគឺ Aaron-Wan Bissaka, Harry Maguire និង Daniel James ដែលពួកគេទាំងអស់សុទ្ធតែសញ្ជាតិអង់គ្លេស។
ប្រភពពីសារព័ត៌មានល្បីឈ្មោះ ESPN អ្នកចាត់ការទូទៅសញ្ជាតិន័រវេស ចង់ទិញចូល Wilson, Sancho និង Maddison ដើម្បីពង្រឹងក្រុម។ ខណៈក្លិបរបស់កីឡាករទាំង ៣ ក៏មិនចង់ឃុំឃាំងរក្សាទុកពួកគេនោះដែរ ឲ្យតែការចរចាតម្លៃខ្លួនសមស្របអាចទទួលយកបាន។
ចំពោះតម្លៃខ្លួនរបស់កីឡាករទាំង ៣វិញត្រូវបានគេដឹងថាសរុបចូលគ្នាប្រមាណជាជាង ២០០លានផោន ដោយ Wilson ត្រូវ Bournemouth ទារដល់ ៤០លានផោន, Maddison របស់ Leicester City យ៉ាងហោចណាស់ក៏ ៧០លានផោន ចំណែកឯ Sancho មិនក្រោម ១០០លានផោននោះទេ ទើប Dortmund ព្រមលក់៕
ប្រភព៖ SportsMole