កូរ៉េខាងត្បូង៖ ជាទូទៅគេតែងសង្កេតឃើញថា តារាសម្តែងរួមទាំង តារាK-pop ប្រុសៗភាគច្រើនជាញឹកញាប់ តែងតែនិយមផ្លាស់ប្តូរ នៅការលេងម៉ូតសក់របស់ពួកគេ នៅរាល់ពេលដែលពួកគេ មានការសម្តែងម្តងៗ ដើម្បីធ្វើយ៉ាងណាកុំឲ្យ អ្នកគាំទ្រមានការធុញទ្រាំជាមួយនឹង ការលេងនៅស្ទាយសក់ ដដែលៗរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាម៉ិញ ដើម្បីឲ្យមើលទៅឃើញប្លែក និងថ្មីសម្រាប់អ្នកគាំទ្រ មានតារាប្រុសជាច្រើនបាន ព្យាយាមទុកសក់របស់ពួកគេឲ្យបានវែង ដើម្បីលេងស្ទាយឲ្យមើលទៅឃើញ ប្លែកជាងពេលសព្វដង។ ជាក់ស្តែងក្នុងពេលថ្មីៗនេះ គឺស្រាប់តែមានការ ចាប់អារម្មណ៍យ៉ាងខ្លាំងមកលើ តារាប្រុសក្មេងៗទាំងប៉ុន្មានដួងនេះ នៅពេលដែលពួកគេបាន ទុកសក់វែងបែបនេះ។
ចំណែកឯអ្នកគាំទ្រ របស់ពួកគេភាគច្រើន ក៏បានលើកឡើងផងដែរថា ពួកគេពិតជាមិនចង់ឲ្យ តារាប្រុសទាំងនេះ កាត់សក់របស់ពួកគេចេញនោះទេ។ ពីព្រោះថាពួកគេគឺមើលទៅពិតជា ទាក់ទាញនិងសង្ហារខ្លាំងណាស់ នៅពេលដែលទុកសក់វែងបែបនេះ៕
ចង់ដឹងថាមានអ្នកណាខ្លះសូមទៅទស្សនារូបភាពទាំងអស់គ្នា៖
១. HyunWon សមាជិកក្រុមMONSTA X

២. Jungkook សមាជិកក្រុមBTS


៣. Yuta សមាជិកក្រុមNCT


៤. Yoo SeungHo

៥. Yang SeJong

៦. Woo DoHwan
