ថៃ៖ ពាក្យថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ពិតជាត្រឹមត្រូវណាស់សម្រាប់ កូនប្រុសតារាចម្រៀង និងតារាសម្តែងប្រុសរូបសង្ហាលោក Mike Pirath។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា លោក Mike មានកូនប្រុសម្នាក់ឈ្មោះថា Maxwell អាយុ៥ឆ្នាំ ដែលមាននិស្ស័យខាងសិល្បៈ និងចង់ដើរតាមគន្លងរបស់លោក។
ដោយឡែក បើទោះបីជា Mike និងកូនប្រុសមិនរស់នៅជុំគ្នាក៏ពិតមែន ប៉ុន្តែក្តីស្រលាញ់រវាងឳពុក និងកូននៅតែមាន កាត់មិនដាច់នោះទេ។ ជាក់ស្តែង សង្កេតឃើញថា Maxwell កាន់តែធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ និងមុខមាត់សង្ហាខ្លាំងដូចលោកប៉ារបស់គេតែម្តង។
ទៀតសោត មានរូបភាពជាច្រើនដែលបានបង្ហោះនៅក្នុងគណនីអ៊ីនស្តាក្រាម «@maxwell.angelo» បានបង្ហាញឲ្យឃើញថា ទើបតែអាយុ៥ឆ្នាំសោះ ប៉ុន្តែ Maxwell ហាក់ដូចជាមានដុងខាងវិស័យសិល្បៈខ្លាំង ជាពិសេសពេលថតរូបម្តងៗ ចេះធ្វើស្ទាយ៍ថតដូចមនុស្សធំ។
យ៉ាងណាមិញ គ្រាន់តែបានឃើញពីរូបសម្បត្តិរបស់កូនប្រុសលោក Mike ភ្លាម អ្នកគាំទ្រនាំគ្នាសន្និដ្ឋានថា ទៅថ្ងៃមុខ Maxwell នឹងមានឱកាសច្រើនក្នុងការចូលប្រឡូកក្នុងវិស័យសិល្បៈ និងអាចមានកេរ្តិ៍ឈ្មោះល្បីល្បាញមិនចាញ់លោកប៉ានោះទេ៕
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖