អបអរសាទរ! ទីបំផុត នី រតនា និងភរិយា ទទួលបានសមាជិកថ្មីហើយ!

//s5.kh1.co/5a/5a717ecb236881cf5d5b817588281658459f797f.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ បានលេចលឺដំណឹង ដ៏ភ្ញាក់ផ្អើលមួយអំពី តារាចម្រៀងប្រុសដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស​ លោក នី​ រតនា និងភរិយា ធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមផេកហ្វេសប៊ុក ជាផ្លូវការរបស់ លោក នី រតនា បានផុសរូបអេកូទារក មួយសន្លឹក​ បញ្ជាក់ថាពេលនេះ ភរិយាជាទីស្រលាញ់របស់លោក កំពុងពរពោះកូន ជាលើកដំបូងហើយ ក្រោយរៀបការ ជិតមួយឆ្នាំរួចមក។

ទន្ទឹមនឹងនេះដែរ តារាចម្រៀងសម្លេងផ្អែមរូបនេះ អមមកជាមួយសារថា៖  

«ទីបំផុតពេលនេះ​ ក៏មកដល់....ពួកយើងត្រៀមខ្លួន រួចជាស្រេចសម្រាប់ ទទួលសមាជិកថ្មីមកកាន់គ្រួសារដ៏តូចមួយ របស់យើង។

ដោយឡែក ក្រោយពីទទួលដំណឹងនេះភ្លាម ធ្វើឲ្យហ្វេនៗទាំងអស់ សម្ដែងអារម្មណ៍ចូលរួមត្រេកអរដល់គូស្វាមីភរិយា ដ៏ស្វីតនេះ ថែមទាំងទន្ទឹងរង់ចាំ មើលវត្តមានកូនដំបូង របស់ពួកគេថានឹងមានភាពគួរឲ្យស្រលាញ់កម្រិតណា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នី​ រតនា និងភរិយា
នី​ រតនា និងភរិយា
នី​ រតនា និងភរិយា
នី​ រតនា និងភរិយា
នី​ រតនា និងភរិយា
នី​ រតនា និងភរិយា
នី​ រតនា និងភរិយា
នី​ រតនា និងភរិយា
រូបភាពអេកូកូនដំបូងរបស់ រតនា និងភរិយា
រូបភាពអេកូកូនដំបូងរបស់ រតនា និងភរិយា
នី រតនា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T