សៀមរាប៖ ថ្មីៗនេះ កញ្ញា ប៊ូ ច័ន្ទដាណែត ដែលជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាពនិង ទីនទីន ហៅបុត្រតូច ធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីអ្នកទាំងពីរ បានប្រកាសពីទំនាក់ទំនងស្នេហា ជាសាធារណៈរួចមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីទទួលដំណឹង នេះភ្លាមធ្វើឲ្យហ្វេនៗ សប្បាយចិត្តជំនួសគូស្នេហ៍ មួយគូនេះយ៉ាងខ្លាំង ព្រោះថា ពួកគេមើលទៅសាកសមគ្នាខ្លាំងណាស់។ អ្វីដែលពិសេស ស្រាប់តែ ថ្មីៗនេះ ប៊ូ ច័ន្ទដាណែត និងទីនទីន បានបង្ហាញវត្តមាន នៅលើទឹកដីខេត្តសៀមរាប តែ២នាក់ទៀត។
ក្នុងនោះដែរ អ្នកទាំងពីរបានឆ្លៀតទៅ សាងស្នេហ៍រ៉ូមែនទិក និងបង្ហោះរូបភាពស្វីតៗ ក្នុងកាយវិការកៀកកើយជាច្រើនសន្លឹក មើលទៅផ្អែមល្ហែម គួរឲ្យច្រណែនតែម្ដង។
ដោយឡែក បណ្ដាហ្វេនៗទាំងអស់សុទ្ធតែ សរសើរដល់គូស្នេហ៍ថ្មីថ្មោងនេះ ដែលមើលទៅមានភាពស្រស់ស្អាត និងសង្ហារសមគ្នាណាស់ និងជូនពរឲ្យចំណងស្នេហ៍នេះ បានគង់វង្សយូរអង្វែងផងដែរ៕
រូបភាពពី៖ JC's Signature
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖